សម្តេច​តេ​ជោ បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នកលក់​អាកុល​ក្លែងក្លាយ


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ដាក់​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះ​ចាប់​អ្នកលក់​អាកុល​ក្លែងក្លាយ ។ ការ​ប្រកាស​របស់​សម្តេច​តេ​ជោ ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា ។

សម្តេច​បញ្ចា​ក់ថា ៖«​អ្នកលក់​អាកុល​ក្លែងក្លាយ​ក៏​ត្រូវ​ចាប់ខ្លួន​ផង​ដែ រ ព្រោះថា បើ​លក់​ផលិតផល​ក្លែងក្លាយ​បែប​នេះ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់ និង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ដដែល អី​ញ្ចឹ​ង​ទេ​ត្រូវ​ចាប់​យក​មក​» ។

សូម​ជម្រាប​ថា ការ​ដាក់​បញ្ជា​របស់​សម្តេច​តេ​ជោ ដើម្បី​ធ្វើការ​ទ​ងប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។ សម្តេច​បាន​ស្នើ​សមត្ថកិច្ច​ធ្វើការ​ផ្សព្វផ្សាយ និង​អប់រំ​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​នៅ​ក្នុងភូមិ ឃុំ ស្រុក ផង​ដែរ​ដើម្បី​ចៀង​វាង​ការ​ឆ្លង​នៅ​ក្នុង​សហគមន៍ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ