ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ បញ្ជា​ចុះ​ចាប់​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ថា មាន​ឧបករណ៍ និង​លក់​ថ្នាំ​ព្យាបាល​ជំងឺកូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះ​ចាប់​អ្នកលក់​ផលិតផល​ដែល​អះអាង​មាន​ឧបករណ៍​ធ្វើតេស្ត​ជំងឺ​កូ​វី​ដ​១៩ និង​ព្យាបាល​ជា​ទៅ​ដល់​បន្ទប់​តែ​ម្តង​រហូត​ហើយ​បំផ្លាញ​ចោល ។ សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះ​ចាប់​អ្នកលក់​ផលិតផល​ដែល​អះអាង​មាន​ឧបករណ៍​ធ្វើតេស្ត​ជំងឺ​កូ​វី​ដ​១៩ និង​ព្យាបាល​ជា​ទៅ​ដល់​បន្ទប់​តែ​ម្តង​រហូត​ហើយ​បំផ្លាញ​ចោល ។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០ ថា​៖«​សូម​ចុះ​ចាប់​អ្នក​ដែល​ប្រកាស​លក់​ផលិតផល​តាម​អន​ឡាញ​ថា អា​ធ្វើតេស្ត និង​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ យក​មក​បំផ្លាញ​ចោល​ទាំងអស់ ដោយ​កុំ​រវល់​នឹង​អ្នក​នឹង​ទៀត​» ។ សម្តេច​តេ​ជោ ក៏​បាន​ស្នើ​ដល់​ព្រះរាជា​អាជ្ញា​ត្រូវ​ចូល​ធ្វើ​សហការ​ក្នុង​ការ​ធ្វើ​ដីកា ដើម្បី​រឹបអូស​យក​សម្ភារៈ​ទាំងនេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ