ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសមួយ​ក្នុង​ទ្វីបអឺរ៉ុប​​នៅ​តែ​បន្ត​ប្រកួត​បាល់ទាត់ ទោះ​ផ្ទុះ Covid-19

3 ឆ្នាំ មុន

ស្រប​ពេល​កីឡាបាល់ទាត់ ត្រូវ​បាន​ផ្អាក​នៅ​ចក្រភព​អង់គ្លេស និង​នៅ​ទូ​ទាំង​ពិភពលោក ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​ឆ្លង Covid-19 ប៉ុន្តែ​ការ​ប្រកួត​លី​គ​ក្នុង​ប្រទេស​បេឡា​រុស្ស នៅ​តែ​បន្ត​លេង​ជា​ធម្មតា ។ ក្របខ័ណ្ឌ Belarusian…

ស្រប​ពេល​កីឡាបាល់ទាត់ ត្រូវ​បាន​ផ្អាក​នៅ​ចក្រភព​អង់គ្លេស និង​នៅ​ទូ​ទាំង​ពិភពលោក ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​ឆ្លង Covid-19 ប៉ុន្តែ​ការ​ប្រកួត​លី​គ​ក្នុង​ប្រទេស​បេឡា​រុស្ស នៅ​តែ​បន្ត​លេង​ជា​ធម្មតា ។

ក្របខ័ណ្ឌ Belarusian Premier League ក្នុង​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​ខាងកើត នៅ​តែ​បន្ត​ការ​ប្រកួត​លី​គ​របស់​ខ្លួន​ឈាន​ដល់​ស​ប្តា​ហ៍​ទី​២ ទោះ​នៅ​ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​កំពុង​ជួប​វិ​ប​តិ្ត​យ៉ាងណា​ក្តី និង​បាន​ក្លាយជា​កន្លែង​តែ​មួយ​គត់​នៅ​អឺរ៉ុប ដែល​ការ​ប្រកួត​កីឡាបាល់ទាត់​នៅ​តែ​បន្ត​លេង ។

ជាក់ស្តែង​កាលពី​នៅ​ថ្ងៃ​សៅរ៍​កន្លង​ទៅ មានការ​ប្រកួត​ចំនួន​៦​គូ​រួម​មានការ​ប្រកួត​រវាង​កំពូល​តារាង FC Minsk និង​ក្រុម Dinamo Minsk ដែល​មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ចំនួន ៣.០០០​នាក់​ក្នុង​រដ្ឋធានី Minsk ។

អ្នកនាំពាក្យ​សហព័ន្ធ​កីឡាបាល់ទាត់​បេឡា​រុស្ស​លោក Aleksandr Aleinik បាន​មាន​ប្រសាសន៍​ថា «​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​អនុញ្ញាត​ឱ្យ​ការ​ប្រកួត​បន្ត​ទៅ​មុខ ។ យើង​បាន​អនុវត្ត​រាល់​វិធាន​ការណ៍ ដែល​បាន​ណែនាំ​ដោយ​ក្រសួង​កីឡា​» ។

សូម​បញ្ជាក់​ថា ប្រទេស​បេឡា​រុស្ស​ក៏​មាន​ករណី​ឆ្លង​តិច​ជាង ១០០​ករណី និង​ពុំ​ទាន់​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​រលាក​ផ្លូវដង្ហើម​បណ្តាល​មក​ពី​វីរុស Covid-19 នេះ​នៅឡើយ​ទេ ។

ខណៈ​ពេល​ដែល​បណ្តា​ប្រទេស​នៅ​អ៊ឺ​រ៉ុ​ប​ភាគច្រើន កំពុង​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន និង​បិទ​ព្រំដែន ប៉ុន្តែ​ប្រធានាធិបតី​បេឡា​រុស្ស​លោក Alexander Lukashenko មិន​មានការ​ព្រួយបារម្ភ​ឡើយ និង​ថែម​ទាំង​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្លួន​ផឹកស្រា Vodka ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​វីរុស​នេះ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ