ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួននារី​ផ្សាយ​លក់​ឧបករណ៍​​ធ្វើតេស្ត​​មេរោគ​​COVID-19

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​នារី​លក់​ផលិតផល​តាម​អន​ឡាយដែល​បាន​ប្រើផេកឈ្មោះ Rama Brand Shop​ និង​លេខ​ទូ​រស័ព្ទ​ទាក់ទង ​015 777 141​…

រាជធានី​ភ្នំពេញ​ ៖ ​នារី​លក់​ផលិតផល​តាម​អន​ឡាយដែល​បាន​ប្រើផេកឈ្មោះ Rama Brand Shop​ និង​លេខ​ទូ​រស័ព្ទ​ទាក់ទង ​015 777 141​ បាន​បង្ហោះ​ផ្សាយ​ពាណិជ្ជ​លក់​ឧបករណ៍​ សំរាប់​ធ្វើតេស្ត​មេរោគ​CO​VID-19 ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវឃាត់ខ្លួន​បាន​ហើយ ។ ​ទោះបីជា​យ៉ាងណា ក្នុង​ការ​នាំ ខ្លួន សមត្ថកិច្ចឆែកឆេរ​រក​ពុំ​ឃើញ​មាន​ឧបករណ៍​នោះ​ទេ ។

ការ​ចុះឃាត់ខ្លួននារី​ផ្សាយ​លក់​ឧបករណ៍ធ្វើតេស្ត ដោយ​គ្មាន​ការ​អនុញ្ញាត​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩​ មីនា ឆ្នាំ​២០២០ ស្ថិតនៅ​ផ្ទះ​ជួល​លេខ​៥ ផ្លូវ​បេតុង ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញស្សី​កែវ ។​ នៅ​ក្នុង​ការ​ឃាត់ខ្លួន​នេះ​ដែរ​ មានការ​ចូល​រូ​ម​សម្រួល​ពី​លោក​
ស៊ី​ត វ​ណ្ណៈ ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

នារី​រូប​នោះ ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ឈ្មោះ​វ៉ា វួ​ច​គៀង ​អាយុ​២៦​ឆ្នាំ​ មុខរបរ​លក់​ឥ​វ៉ា​ន់​តាម​អន​ឡាញ​បាន​ប្រី​Page Rama Brand Shop​និង​លេខ​ទូ​រស​ព្ធ័​ទាក់ទង​០១៥៧៧៧១៤១​ និង​០៨៥ ៨៥៤ ២៥២ ហើយ​បាន​បង្ហោះ​ផ្សាយពាណិជ្ជកម្ម ដោយ​ដាក់​នូវឧបករណ៍​នោះ​ផង​ដែរ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ក្នុង​ការ​ឃាត់ខ្លួន​សមត្ថកិច្ចឆែកឆេរ រក​ពុំ​ឃើញ​មាន​ឧបករណ៍ធ្វើតេស្ត នេះ​ទេ ។ ​បន្ទាប់​ពី​ឃាត់ខ្លួន ត្រូវ​នារី​រូប​នោះ​បានអោយ​ដឹង​ថា ឧបករណ៍​ធ្វើតេស្ត​នោះ​ត្រូវ​បាន​ឈ្មោះ​ម៉ូ នី​តា​សុខ ដែល​រស់នៅ​សហរ​ដ្ធ​អា​មេ​រិ​កបាន​ឲ្យ​ជួយ​បង្ហោះ​ផ្សាយពាណិជ្ជកម្ម ហើយ បើ​មាន​អ្នក​ត្រូវការ​ទិញ​សូម​ទាក់ទង​ឆាត​ទៅ​facebook ឈ្មោះ Motita Sok​វិញ ចំណែក​ឧបករណ៍​នាង​ពុំ​ទាន់​បាន​ទទួល​ឡើយ ។

គួរ​បញ្ជាក់​ថា ដោយ​មាន​សេចក្តី​ជួន​ដំណឹង ពី ក្រសួង សុខាភិបាល មិន​អនុញ្ញាតិ​ប្រើប្រាស់​ឧបករណ៍ ធ្វើតេស្ត​រហ័ស​រក​វីរុស​កូ​វី​ដ​១៩(Rapid Test)​ដោយ​ខ្លួនឯង​នោះ​ទេ ។​ទន្ទឹម​នោះ ក្រសួង​ក៍បាន​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ សូមកុំ​ប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​វីរុស​កូ​វី​ដ​១៩(Rapid Test) ជា​មធ្យោបាយ​ក្នុង​ការ​រក​រី​វុ​ស​កូ​វី​ដ​១៩​ដោយ​ខ្លួនឯង​អោយ​សោះ​។

ក្នុង​សេចក្តី​ជួន​ដំណឹង​ក៍បាន​អោយ​ដឹង​ទៀត​ថា ប​ច្ចប្ប​ន្ន​នេះ មានការ​ផលិត ឧបករណ៍​ធ្វើតេស្ត​រហ័ស​ច្រើន​តែ​រហូត មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​វីរុស​កូ​វី​ដ​១៩​ប្រភេទ​ណាមួយ​ដែល​មានការ​បញ្ជាក់​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក នូវ​ភាព​ត្រឹមត្រូវ​និង​ប្រសិទ្ធិ​ភាព​នៃ​ការ​ធ្វើតេស្ត​រហ័ស​រក​វីរុស​កូ​វី​ដ​១៩​នេះ​នៅឡើយ​ទេ​ ។

ជាពិសេស ប្រសិទ្ធិ​ភាពនៃ​ការ​ធ្វើតេស្ត​រហ័ស​បែប​នេះ​គឺ​នៅ​ទាប​ណាស់ ហើយ​មានការ​ចេញ​លទ្ធផល​មក​មិន​ច្បាស់លាស់​ច្រើន​ណាស់​ដែរ​។​ម្យ៉ាងទៀត​វិញ​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រប័ស​បែប​នេះ​មិន​ទាន់​មានការ​ទទួលស្គាល់​ពី​ក្រសួង សុខាភិបាល ហើយ ជន​ណា ដែល​យក​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​វីរុស​កូ​វី​ដ​១៩​មក​ធ្វើការ​ផ្សព្វផ្សាយ​ដើម្បី​លក់ដូរ ជា​សា​ធារ​ណះ ដោយ​មិន​មានការ​អនុញ្ញាត​ពី​ក្រសួង សុខាភិបាល​ត្រូវ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន​។

ក្រសួង សុខាភិបាល ក៍បាន​អំពាវនាវ​សូម​បងប្អូន ប្រជាពលរដ្ឋ កុំ​ប្រើប្រាស់​ឧបករណ៍ ធ្វើតេស្ត​រហ័ស រក​វីរុស​កូ​វី​ដ​១៩​ ដោយ​ខ្លួនឯង តាម​ការ​ឃោសនា​ពី​បុគ្គល​ឬ​ការ​ផ្សព្វផ្សាយ​ខុស ច្បាប់​មួយ​ចំនួន​បែប​អនាធិប តេយ្យ​។ ​ក្រសួង សូម​បញ្ជាក់​ជួន​សារ​ជា​ថ្មី​ថា មាន​តែ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ សុខភាព​សា​ធារ​ណះ​និង​វិទ្យា ស្ថាន​ប៉ា​ស្ទើរ​កម្ពុជា ដែល​កំពុង​តែ​ប្រតិបត្តិការ​តាម​បច្ចេកទេស​និង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​មានការ​ចេញ​លទ្ធផល​ទទួលស្គាល់​ត្រឹមត្រូវ ។​

ក្រសួងបាន​ធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរ ពាក់ព័ន្ធ​ចូលរួម​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​យ៉ាង​ម៉ឺងម៉ាត់​ជាទី​បំផុត​ ចំពោះ​បុគ្គល​ឬ​ក្រុមហ៊ុន​ណា ​ដែល​ធ្វើការ​ផ្សព្វផ្សាយ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ រក​វីរុស​កូ​វី​ដ-​១៩​ដោយ​មិន​មានការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ​។ បន្ទាប់​ពី​ឃាត់ខ្លួន​នារី​រូប​នោះ ​ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ។

អត្ថបទសរសេរ ដោយ