ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ត្រាំ​ព្យាករណ៍​ថា៖ អ្នកបាត់បង់ជីវិត​​​នឹង​​មាន​កម្រិត​ខ្ពស់​២​ស​ប្ដា​ហ៍​​ទៀត

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ដូ​ណា​ល់​ត្រាំវាយតម្លៃ ​កាលពី​ថ្ងៃ​ទី​២៩​ មីនា​ ថា ការ​ស្លាប់​​ទាក់ទិន​នឹង​វីរុស​COVID-19​នៅ​សហរដ្ឋអាមេរិក​នឹង​ប្រហែលជា​ឡើង​ដល់​កម្រិត​កំពូល ក្នុង​រយៈ​ពេល​២​ស​ប្ដា​ហ៍​ទៀត ដោយ​លោក​ពន្យារពេល…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ដូ​ណា​ល់​ត្រាំវាយតម្លៃ ​កាលពី​ថ្ងៃ​ទី​២៩​ មីនា​ ថា ការ​ស្លាប់​​ទាក់ទិន​នឹង​វីរុស​COVID-19​នៅ​សហរដ្ឋអាមេរិក​នឹង​ប្រហែលជា​ឡើង​ដល់​កម្រិត​កំពូល ក្នុង​រយៈ​ពេល​២​ស​ប្ដា​ហ៍​ទៀត ដោយ​លោក​ពន្យារពេល រហូត​ដល់​ថ្ងៃ​ទី​៣០​មីនា​អនុសាសន៍ ឲ្យ​ប្រជាជន​ស្ថិត​នៅ​ឃ្លាត​ដាច់​ពី​គ្នា​ចៀសវាង​កុំ​នៅ​ក្បែរ​កៀក​គ្នា​។

យោង​តាម​ការ​វាយតម្លៃ​របស់​វេជ្ជបណ្ឌិត​ANTHONY FAUCI​ទីប្រឹក្សា​របស់​ប្រធានាធិបតី​អា​មេ​រិ​ក ស្ដី​ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​ថា វីរុស​អាច​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​រវាង​ពី​១០០.០០០​ទៅ​២០០.០០០​នាក់​នៅ​សហរដ្ឋអាមេរិក​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​សួនច្បារ​សេត​វិមាន វោហា​សាសន៍​របស់​លោក​ត្រាំ​ហាក់​សម្ដែង​សុទិដ្ឋិនិយម លើ​ការ​វិល​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ តែ​លោក​បាន​ព្រមាន​ចំពោះ​រាល់​ការ​ប្រញាប់ប្រញាល់​វាយតម្លៃ​។​លោក​ថា​យើង​នឹង​ពន្យារពេល​បណ្ដា​អនុសាសន៍​របស់​យើង​រហូត​ដល់​ថ្ងៃ​ទី​៣០​មេ​សា ដើម្បី​ទប់​ការ​ឆ្លង​។

រហូត​មក​ទល់​ពេល​នេះ ​យោង​តាម​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន​ថា នៅ​សហរដ្ឋអាមេរិកចំនួន​អ្នក​ឆ្លង​វីរុស​សរុប​ជា​ផ្លូវការមាន​ជាង​១៣៩.០០០​នាក់​ជា​ចំនួន​ច្រើន​បំផុត​លើ​ពិភពលោក​ ។ ចំនួន​អ្នក​ស្លាប់​សរុប​គិត​ដល់​យប់​ថ្ងៃ​ទី​២៩​មីនា កើន​ដល់​២.៤៣៦​នាក់​ ។ មេដឹកនាំ​បណ្ដា​រដ្ឋ​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយ​សារ​វីរុស​នេះ​នា​ថ្ងៃ​ទី​២៩​ មីនា បាន​សម្ដែង​ការ​ព្រួយបារម្ភ ចំពោះ​ការ​ខ្វះខាត​បណ្ដា​ឧបករណ៍​ក្នុង​មន្ទីរពេទ្យ​នានា ដើម្បី​ប្រឈម​មុខ​នឹង​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​អ្នក​ជំ​ងឺ ៕

អត្ថបទសរសេរ ដោយ