ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរស​បាល់ទាត់​តួ​ក​គី​ម្នាក់ ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ក្រោយ​ឆ្លង​វីរុស Covid-19

4 ឆ្នាំ មុន

វីរបុរស​បាល់ទាត់​ក្រុម​ជម្រើសជាតិ​តួ​ក​គី គឺ​អតីត​អ្នកចាំទី Rustu Recber កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​មួយ​នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​បាន​ឆ្លង​វីរុស Covid-19 ។ សូម​រំលឹក​លោក Rustu…

វីរបុរស​បាល់ទាត់​ក្រុម​ជម្រើសជាតិ​តួ​ក​គី គឺ​អតីត​អ្នកចាំទី Rustu Recber កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​មួយ​នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​បាន​ឆ្លង​វីរុស Covid-19 ។

សូម​រំលឹក​លោក Rustu Recber ជា​អតីត​អ្នកចាំទី​ក្លិប Barcelona និង Fenerbahce ដែល​បច្ចុប្បន្ន​មាន​វ័យ ៤៦​ឆ្នាំ ដែល​បាន​បង្ហាញខ្លួន​សម្រាប់​ក្រុម​ជម្រើសជាតិ​តួ​ក​គី​ចំនួន ១២០​ប្រកួត និង​បាន​ជួយ​តួ​ក​គី​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup 2002 ។

បើ​តាម​សម្តី​របស់​ភរិយា​របស់​លោក​គឺ​លោកស្រី Isil Recber បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម Instagram ថា «​យើង​នៅ​តែ​តក់ស្លុត​ចំពោះ​រោគ​សញ្ញា​ភ្លាម​ៗ និង​បាន​កំពុង​វិ​វត្ត​យ៉ាង​ឆាប់រហ័ស​» ។

ជា​សំណាង​លោកស្រី Isil Recber និង​កូន​ទាំង​ពីរ​នាក់​បាន​ធ្វើតេស្ត​លទ្ធផល​ចេញ​មក​គឺ​អវិជ្ជមាន​ចំពោះ​វីរុស Covid-19 ។

សូម​រលឹក​ថា​លោក Rustu Recber បាន​ចូល​និវត្តន៍​ក្នុង​ឆ្នាំ ២០១២ បន្ទាប់​ពី​បាន​រួមរស់​ជាមួយ​ក្លិប​ចុង​ក្រោយ​ក្នុង​អាជីព​របស់​លោក Besiktas អស់​រយៈពេល​៥​ឆ្នាំ ។

ក្លិប Fenerbahce សរសេរ​លើ​បណ្តាញ Twitter របស់​ខ្លួន​ថា «​យើង​សូម​បង្ហាញ​នូវ​ក្តី​ប្រាថ្នា​របស់​យើង​សម្រាប់​ការ​ជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស ចំពោះ​អតីត​អ្នកចាំទី​ក្រុម​ជម្រើសជាតិ​របស់​យើង Rustu Recber ដែល​បាន​ពាក់អាវ​របស់​យើង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​» ។

ដោយឡែក​ក្លិប Barcelona ក៏​បាន​សរសេរ​នៅ​លើ Twitter របស់​ខ្លួន​ជា​ភាសា​តួ​ក​គី​ថា «​សូម​ទទួល​បាន​សុខភាព​ល្អ​!» ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ