កម្ពុជា​នឹង​បង្កើត​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន


​រាជធានីភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន ​សែន ​នៅ​ថ្ងៃនេះ​បាន​មាន​ប្រសាសន៍​ថា​ កម្ពុជា​នឹង​បង្កើត​ច្បាប់​ស្តី​ពី​ការ​ដាក់​ប្រទេស​ក្នុង​ស្ថាន​អាសន្ន​។

សម្តេច​បាន​បន្ត​ថា​ សេចក្តីព្រាងច្បាប់​នេះ​នឹង​ត្រូវ​ប្រជុំ​នៅ​ក្នុង​គណរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​។
សម្តេច​ពន្យល់​ថា​ឥឡូវ​យើង​មិន​ទាន់​មានច្បាប់​ដាក់​ប្រទេស​នៅ​ក្នុង​គ្រា​ឲ​អាសន្ន​ទេ​។

ការ​ធ្វើ​ច្បាប់​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ត្រៀម​របស់​កម្ពុជា​ក្នុង​ករណី​ដែល​មាន​ភាព​ចាំបាច់​ដាក់​ប្រទេស​អោយ​នៅ​ក្នុង​គ្រាអាសន្ន​។

ឥឡូវ​សភាព​ការ​តម្រូវ​អោយធ្វើ​ដោយសារ​ស្ថានភាព​កូ​វី​ដ​១៩ ប្រទេស​នានា​នៅ​ក្នុង​ពិភពលោក មិន​មាន​ភាព​ធូរស្រាល​៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ