ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បោះឆ្នោត​សមាសភាព​សមា​ជិក​រដ្ឋាភិ​បាល​ជាស្ថាពរ ​ដោយ​១២០សម្លេង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញនីតិកាលទី៦ បោះ​ឆ្នោត​ផ្តល់​សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួល សមាភាពរាជរដ្ឋាភិបាលជាស្ថាពរ​ដោយ​សម្លេង​១២០សម្លេង ។ សម័យប្រជុំរដ្ឋសភាក្រោយមអធិបតីភាពសម្តេចពញ្ញាចក្រី ហេងសំរិន…

រាជធានីភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញនីតិកាលទី៦ បោះ​ឆ្នោត​ផ្តល់​សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួល សមាភាពរាជរដ្ឋាភិបាលជាស្ថាពរ​ដោយ​សម្លេង​១២០សម្លេង ។ សម័យប្រជុំរដ្ឋសភាក្រោយមអធិបតីភាពសម្តេចពញ្ញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចក្រឡា និងសមា ជិក​រដ្ឋ​សភា​សរុប១២១។

សម្តេចហេង សំរិន ប្រធានរដ្ឋសភាបានថ្លែងក្នុងសម័យប្រជុំថា ការបោះឆ្នោតជ្រើសតាំង សមាស​ភាព​រាជ​រដ្ឋាភិបាលនេះ យោងច្បាប់រដ្ឋធម្មនុញ្ញមាត្រា៨៨ថ្មី២ចំណុច «ខ» ​និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា​បាន​បាន​ចែង​ថា កូរ៉ុមដែលលើសពីពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល សម្រាប់ការអនុម័តទាំង​ឡាយ​ណា ដែលតម្រូវឲ្យយកមតិភាពច្រើន ដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។

យោងតាមរដ្ឋធម្ម​នុញ្ញមាត្រ៩០ថ្មី២​ចែងថា រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាលតាម​មតិភាព​ច្រើន​ដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល និង​យោងតាមបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ប្រការ៤០ថ្មី២ ចែង​ថា វិធីបោះឆ្នោត សម្ងាត់ ត្រូវតែប្រើក្នុងការជ្រើសតាំង ការសម្តែង និងអនុម័៍តញ្ញត្តិបន្ទោស លើកលែងតែ មាន កំណត់ក្នុងច្បាប់ក្នុងច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដូច្នេះការបោះឆ្នោតនេះធ្វើបានតែមួយលើកប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានលើកឡើងក្នុងសម័យ ប្រជុំដោយបានស្នើសុំសម្តេចហេង សំរិន ប្រធានរដ្ឋសភារៀបចំការបោះ ឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាស ភាពនៃរដ្ឋាភិបាលដូចជា៖ -តែងតាំងទេសរដ្ឋមន្ត្រី ១-លោក ចម ប្រសិទ្ធជាទេសរដ្ឋមន្ត្រី ២-លោក ហ៊ឹម ឆែម ជាទេស រដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ៣-លោក អង្គ វឌ្ឍានា ជាទេសរដ្ឋមន្ត្រីទទួល បន្ទុក​បេសកម្មពិសេស ៤-លោក ត្រាំង អ៊ីវតឹក ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស ៥-លោក ពេជ្រ​ប៊ុន ធិន ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកពិសេស ។

កែសម្រួល និងតែងតាំងសមាសភាពរដ្ឋមន្ត្រី៖១. លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២. លោក កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៣. លោក ជា វ៉ាន់ដេត ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរមនាគមន៍ ៤. ឈិត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មតា និងសាសនា ៥. លោកព្រំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ ​។

អត្ថបទសរសេរ ដោយ