ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងម៉ានីល ធ្លាក់យន្តហោះ ស្លា.ប់៨នាក់ មានបុគ្គលិក​ពេទ្យ និងអ្នកជំងឺ

3 ឆ្នាំ មុន

ទីក្រុង​ម៉ានីល ៖ យន្ដហោះ​ខ្នាត​តូច​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ប្រទេស​ជប៉ុន បាន​ធ្លាក់​នៅ​យប់​ថ្ងៃអាទិត្យ​ថ្ងៃ​ទី ២៩ ខែមីនា នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ Ninoy Aquino…

ទីក្រុង​ម៉ានីល ៖ យន្ដហោះ​ខ្នាត​តូច​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ប្រទេស​ជប៉ុន បាន​ធ្លាក់​នៅ​យប់​ថ្ងៃអាទិត្យ​ថ្ងៃ​ទី ២៩ ខែមីនា នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ Ninoy Aquino ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន មនុស្ស​ទាំងអស់ ៨ នាក់​បាន​ស្លាប់ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី CNA បាន​ឲ្យ​ដឹង​ថា យន្តហោះ​ស៊ី​វិល RPC 5880 ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Lion Air ពេល​យន្តហោះ​កំពុង​បើក​នៅ​ចុងបញ្ចប់​នៃ​ផ្លូវ​រត់ បាន​ធ្លាក់​ចេញពី​ផ្លូវ បាន​ផ្ទុះ​ឆេះ​ក្នុង​ព្រ​លាន នៅ​ម៉ោង​ប្រមាណ ៨​យប់ (​ម៉ោង​ក្នុងស្រុក​) ។

ក្រុម​អ្នកស៊ើប​អង្កេត​មក​ពី​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល ហ្វី​លី​ពី​ន (CAAP) ស្ថិត​នៅ​កន្លែង​កើតហេតុ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ឧប្បត្តិ​ហេតុនេះ ។

អាជ្ញាធរ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ម៉ានីល បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​“ ជា​អកុសល​គ្មាន​អ្នកដំណើរ​ណា​ម្នាក់​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​នោះ​ទេ​” ។ ជន​រង​គ្រោះ​ទាំង​៨​នាក់ មាន​បុគ្គលិក​ពេទ្យ ៣​នាក់ អ្នក​បើក​យន្តហោះ ៣​នាក់ អ្នកជំងឺ​ម្នាក់ និង​ម្នាក់​ទៀត​ជា​អ្នក​ថៃ​អ្នកជំងឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ