រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាយកក្រុមហ៊ុនមួយឈ្មោះ ស៊ុន កៅ ត្រេនស្ព័រថេសិន ឯ.ក (គឺជាក្រុមហ៊ុនសេវាកម្រៃជើងសារលើការដឹកជញ្ជូនទំនិញ) ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ២៩ ខែមីនា ឆ្នាំ២០២០នេះ ដោយជាប់ពាក់ព័ន្ធពីបទ.ឆបោក ចេញសែកស្អុយលើទឹកប្រាក់ជាង៥១ម៉ឺនដុល្លារអាមេរិក ។
សេចក្តីរាយការណ៍បន្តថា នាយកក្រុមហ៊ុនខាងលើរូបនោះឈ្មោះ ស៊ុន សារឿន ភេទប្រុស អាយុ៥២ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៨១ ផ្លូវលេខ២៨ ស្ថិតក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បន្តទៀតថា ពេលនេះ ជនជាប់ចោទជានាយកក្រុមហ៊ុនខាងលើ កំពុងស្ថិតនៅក្នុងដំណាក់កាលស្ថាប័នអយ្យការធ្វើការសាកសួរហើយ ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ