ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​បង់​ជីវិត​​ជាង​៣​មឺ​ុ​ន​នាក់​ហើយ​ ​ច្រើន​​ជាងគេ​នៅ​អី​ុ​តា​លី ​និង​អេ​ស្ប៉ា​ញ

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ វីរុស ​COVID-19 បន្ត​រាតត្បាត​ខ្លាំង​លើ​ពិភពលោក ពិសេស​នៅ​អឺរ៉ុប​ដែល​នៅ​ទីនោះ បណ្ដា​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ កំពុង​តែ​ពង្រឹង​ការ​តស៊ូ​របស់​ពួក​គេ​ប្រឆាំង​វីរុស​នេះ ដែល​សម្លាប់​មនុស្ស​ជាង​៣០.០០០​នាក់​ហើយ​លើ​ពិភពលោក​។ ដោយ​ពុំ​ទាន់​មាន​វ៉ាក់សាំង​ការពារ​ឬ​ថ្នាំ​ព្យាបាល​ច្បាស់លាស់…

ប្រទេស​អេ​ស្ប៉ា​ញ ៖ វីរុស ​COVID-19 បន្ត​រាតត្បាត​ខ្លាំង​លើ​ពិភពលោក ពិសេស​នៅ​អឺរ៉ុប​ដែល​នៅ​ទីនោះ បណ្ដា​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ កំពុង​តែ​ពង្រឹង​ការ​តស៊ូ​របស់​ពួក​គេ​ប្រឆាំង​វីរុស​នេះ ដែល​សម្លាប់​មនុស្ស​ជាង​៣០.០០០​នាក់​ហើយ​លើ​ពិភពលោក​។

ដោយ​ពុំ​ទាន់​មាន​វ៉ាក់សាំង​ការពារ​ឬ​ថ្នាំ​ព្យាបាល​ច្បាស់លាស់ មនុស្ស​ជាង​៣​ពាន់​លាន​នាក់​ហើយ គិត​មក​ដល់​ថ្ងៃ​ទី​២៩​មីនា​រស់នៅ​ក្នុង​ស្ថានភាព​បង្ខាំង​មិន​ឲ្យ​ចេញ​ក្រៅ​លើ​គ្រប់​ទ្វីប​ទាំងអស់​។ សហរដ្ឋអាមេរិក​ក៏​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយ​ចំនួន​អ្នក​ឆ្លង​បន្ត​កើនឡើង​យ៉ាង​លឿន ដល់​ជាង​១២៤.០០០​នាក់ ហើយ​ជិត​ពាក់កណ្ដាល​នៃ​អ្នក​ឆ្លង​ទាំងនោះ​រាប់​ឃើញ​នៅ​រដ្ឋ​ញូ​វ​យ៉​ក ។

២​ភាគ​៣​នៃ​អ្នក​​បាត់​បង់​ជីវិត​​ទាំង​៣០.០០០​នាក់ គឺ​នៅ​អឺរ៉ុប ជា​ទ្វីប​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត ដោយ​នៅ​អ៊ីតា​លី​មាន​អ្នក​​បាត់​បង់​ជីវិត​​ដល់​១០.០២៣​នាក់ ជាមួយ​អ្នក​បាត់​បង់​ជីវិត​ថ្មី​៨៨៩​នាក់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ បន្ទាប់​មក​គឺ​អេ​ស្ប៉ា​ញ ជាមួយ​អ្នក​​បាត់​បង់​ជីវិត​​កើន​ដល់​៥.៦៩០​នាក់​ជាមួយ​អ្នក​បាត់​បង់​ជីវិត​​ថ្មី​៨៣២​នាក់ ហើយ​បារាំង​ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ឡើង​ដល់​២.៣១៤​នាក់ ជាមួយ​អ្នក​បាត់​បង់​ជីវិត​​ថ្មី​៣១៩​នាក់​។

ប្រឈម​មុខ​នឹង​ភាព​ធ្ងន់ធ្ងរ​នេះ បណ្ដា​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បាន​បង្កើន​បណ្ដា​មធ្យោ​បាយ​និង​វិធានការ​ទប់ទល់​វិបត្តិ​សុខាភិបាល​នោះ ដែល​ធ្ងន់ធ្ងរ​បំផុត​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ចាប់​តាំងពី​១​សតវត្ស​មក​ហើយ​។ ប្រមុខ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​លោក​PEDRO SANCHEZ ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​២៨​មីនា ពី​ការ​បញ្ឈប់​រាល់​សកម្មភាព​សេដ្ឋកិច្ច មិន​ចាំបាច់​ក្នុង​រយៈពេល​២​ស​ប្ដា​ហ៍​។

នៅ​អ៊ី​តា​លី​បុ​ង​សម្រាប់​ទទួល​ស្បៀង នឹង​ត្រូវ​ចែកចាយ សម្រាប់​បណ្ដា​អ្នក​ក្ស​ត់​ខ្សោយ​បំផុត ក្រោយ​​បញ្ឈប់​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​។ ប៉ូលិស​បាន​ដាក់​ពង្រាយ​នៅ​មុខ​បណ្ដា​ផ្សារ​ទំនើប ដើម្បី​បង្ការ ការ​ប្លន់​នៅ​តំបន់​ស៊ី​ស៊ីល​ក្រោយ​ពី​បណ្ដា​អ្នកទិញ ប៉ុនប៉ង​យក​ទំនិញ​មិន​បង់ប្រាក់ ព្រោះ​លើក​ហេតុផល​ថា​គ្មាន​ប្រាក់​សម្រាប់​ទិញ​។

នៅ​បារាំង​រដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ម៉ាស​ចំនួន​១​ពាន់​លាន​ហើយ​មាន​បំណង​រៀបចំ​គ្រែពេទ្យ​ឲ្យ​បាន​១៤.០០០​ទល់​នឹង​៥.០០០​កាលពី​ដំបូង​។

ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ ក៏​លឿន​ដែរ​នៅ​ប្រទេស​អង់គ្លេស ដែល​នៅ​ទីនោះ​ព្រះ​អង្គ​ម្ចាស់​ឆាល​​ជា​រជ្ជទាយាទ និង​នាយក​រដ្ឋមន្ត្រី​លោក​បូ​រី​សច​ន​សុ​ន​គ៏​ឆ្លង​វីរុស​នោះ​ក៏​ដូច​ជា​រដ្ឋមន្ត្រី​សុខា​ភិបាល​។ តុល្យការ​នៃ​មនុស្ស​បាត់​បង់​ជីវិត​​​ដោយសារ​វីរុស​ក្នុង​ប្រទេស​នេះ មាន​លើស​ពី​១.០០០​នាក់ ជាមួយ​អ្នក​​បាត់​បង់​ជីវិត​​ថ្មី​២៦០​នាក់​តែ​១​ថ្ងៃ​។

ក្នុង​សារលិខិត​មួយ​ច្បាប់​លោក​បូ​រី​សច​ន​សុ​ន​រៀបរាប់​ថា យើង​ដឹង​ថា​អី្វ​​ៗ​នឹង​ធ្ងន់ធ្ងរ​មុន​ពេល​មាន​ការ​កែ​លម្អ​វិញ​។ លោក​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​គោរព​ការ​បង្ខាំង​ជា​ទូទៅ​ដែល​ដាក់​ពី​យប់​ថ្ងៃ​ទី​២៣​មីនា​មក សម្រាប់​រយៈពេល​៣​ស​ប្ដា​ហ៍​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ