អ្នកចាត់ការក្រុម Liverpool ស្រក់ទឹកភ្នែកមិនដឹងខ្លួន ក្រោយឃើញវីដេអូមួយ (មានវីដេអូ)
3 ឆ្នាំ មុន
អ្នកចាត់ការក្លិបហង្សក្រហម Liverpool លោក Jürgen Klopp បាននិយាយថា លោកបានស្រក់ទឹកភ្នែក ក្រោយឃើញវីដេអូពីសំណាក់បុគ្គលិកពេទ្យរបស់ NHS ដែលនាំគ្នាច្រៀងចម្រៀងប្រចាំក្លិប…
អ្នកចាត់ការក្លិបហង្សក្រហម Liverpool លោក Jürgen Klopp បាននិយាយថា លោកបានស្រក់ទឹកភ្នែក ក្រោយឃើញវីដេអូពីសំណាក់បុគ្គលិកពេទ្យរបស់ NHS ដែលនាំគ្នាច្រៀងចម្រៀងប្រចាំក្លិប Liverpool គឺបទ «You’ll Never Walk Alone» កំឡុងពេលដែលពួកគេកំពុងបំពេញភារកិច្ច ក្នុងការជួយសង្គ្រោះអ្នកជំងឺបានផ្ទុកវីរុស Covid-19 ។
បុរសជនជាតិអាល្លឺម៉ង់ខាងលើបាននិយាយថា«វាពិតជាអស្ចារ្យណា ។ ខ្ញុំបានឃើញវីដេអូរបស់មនុស្សនៅក្នុងមន្ទីរពេទ្យ ដែលនៅខាងក្រៅកន្លែងថែទាំ ហើយនៅពេលពួកគេចាប់ផ្តើមច្រៀងចម្រៀង You’ll Never Walk Alone ខ្ញុំចាប់ផ្តើមយំភ្លាមៗ។ មិនគួរឱ្យជឿ ប៉ុន្តែវាបានបង្ហាញអ្វីៗគ្រប់យ៉ាង ពួកគេមិនត្រឹមតែបំពេញការងារប៉ុណ្ណោះទេ ប៉ុន្តែពួកគេធ្វើវាដោយមានស្មារតីល្អណាស់»។
ចែករំលែកព័តមាននេះ