ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​២៤​ម៉ោង​អ្នកបាត់​បង់​ជីវិត ​និង​ឆ្លង​មាន​ច្រើន​បំផុត​នៅ​អា​មេ​រិ​ក

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​សាកលវិទ្យាល័យ​JOHNS HOPKINS​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 នៅ​សហរដ្ឋអាមេរិក តាម​តួលេខ​ថ្ងៃ​ទី​២៨​ ខែមីនា​ថា ចំនួន​អ្នក​ឆ្លង​ថ្មី​និង​អ្នក​​បាត់​បង់​ជីវិត​​ថ្មី​មាន​ច្រើន​បំផុត​។ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ…

សហរដ្ឋអាមេរិក ៖ យោង​តាម​សាកលវិទ្យាល័យ​JOHNS HOPKINS​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 នៅ​សហរដ្ឋអាមេរិក តាម​តួលេខ​ថ្ងៃ​ទី​២៨​ ខែមីនា​ថា ចំនួន​អ្នក​ឆ្លង​ថ្មី​និង​អ្នក​​បាត់​បង់​ជីវិត​​ថ្មី​មាន​ច្រើន​បំផុត​។

រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ មាន​អ្នក​​បាត់​បង់​ជីវិត​​ថ្មី​៤៥៣​នាក់​ដោយសារ​វីរុស នាំ​ឲ្យ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​សរុប​ក្នុង​ប្រទេស​នេះ ឡើង​ដល់ ជាង​២.១០០​នាក់ តាំងពី​ចាប់ផ្ដើម​មានការ​ការ​ឆ្លង​មក​។ សហរដ្ឋអាមេរិក​ចាប់តាំងពី​ថ្ងៃ​ទី​២៦​មីនា​មក ចំនួន​អ្នក​ឆ្លង​ជា​ផ្លូវការ​មាន​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​។ សាកលវិទ្យាល័យ​JOHNS HOPKINS នា​ថ្ងៃ​ទី​២៨​មីនា​វេលា​ម៉ោង​១៨​និង​៥៥​នាទី រាប់​ឃើញ​ចំនួន​អ្នក​ឆ្លង​ឡើង​ដល់​ជាង​១២០.០០០​នាក់ ពោល​មាន​អ្នក​ឆ្លង​ថ្មី​២១.៣០៩​នាក់ ក្នុង​រយៈពេល​តែ​១​ថ្ងៃជា​កម្រិត​កំពូល​មួយ​គឹ​ក្នុង​អត្រា​បូក​២៣%​។

រដ្ឋ​ញូ​វ​យ៉​ក​ក្លាយជា​ចំណុចកណ្ដាល​នៃ​ការ​ឆ្លង​នៅ​សហរដ្ឋអាមេរិក ដោយនៅ​ទីនោះ​មាន​អ្នក​ឆ្លង​រហូត​ដល់​ជាង​៥០.០០០​នាក់​។

ប្រ​ធា​ធិ​បតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​២៨​មីនា​ថា ទីបំផុត​លោក​បោះបង់​ចោល​វិញ វិធានការ​បិទ​បង្ខាំង​រដ្ឋ​ញូ​វ​យ៉​ក រដ្ឋ​ញូ​វ​ចឺ​ស៊ី ​និង​រដ្ឋ​ខេន​នេ​ក​ធី​ខេត បន្ទាប់​ពី​លោក​លើក​ពី​លទ្ធ​ភាព​នោះ នា​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ ដែល​នាំ​ឲ្យ​មានការ​តក់ស្លុត​ក្នុង​តំបន់​។

ប្រធានាធិបតី​គូស​បញ្ជាក់​​ថា លោក​បាន​ស្នើ​ដល់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ជំងឺ ជា​អាជ្ញាធរ​សុខា​ភិបាល​ជាតិ ឲ្យ​ចេញផ្សាយ​ការ​ប្រកា​សម៉ឺង​ម៉ាត់​បញ្ចុះបញ្ចូល​មនុស្ស កុំ​ឲ្យ​ធ្វើ​ដំណើរ​ចេញចូល​រដ្ឋ​ទាំងនេះ តែ​ដោយ​ពុំ​បិទ​ព្រំដែន​រដ្ឋ​ទាំងនេះ​ឡើយ​។ នា​ពាក់​កណ្ដោល​ថ្ងៃ​នោះ លោក​លើក​ពី​លទ្ធភាព​ដាក់​បង្ខាំង​រដ្ឋ​ញូ​វ​យ៉​ក​។

មហាអំណាច​ធំ​ជាងគេ​នៃ​ពិភពលោក​នោះ​រង​ការ​ប៉ះពាល់​ខ្លាំង​ពេញបន្ទុក ដោយសារ​វីរុស​COVID-19​ ​ដែល​ពេល​នេះ​មាន​អ្នក​ឆ្លង​កើន​ដល់ ជាង​១២០.០០០​នាក់​ និង​អ្នក​​បាត់​បង់​ជីវិត​​២.១០០​នាក់ ​ក្នុង​នោះ​៦៧២​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​តែ​មួយ​គត់ ។ នៅ​រដ្ឋ​ញូ​វ​យ៉​ក​ទាំងមូល​មាន​អ្នក​ឆ្លង​សរុប​៥២.៣១៨​នាក់ ​និង​អ្នក​បាត់​បង់​ជីវិត​​៧២៨​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ