ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី លាតត្រដាង​ថ្នាំ​ព្យា​បាល​ COVID-19

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី បាន​​ប្រកាស​នា​ថ្ងៃ​ទី​២៨ ខែ​​មីនា​ ឆ្នាំ​២០២០ ថា បាន​បង្កើត​ថ្នាំ​មួយ​សម្រាប់​​ព្យាបាល​វីរុស ​COVID-19​។ នេះ​បើ​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ…

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី បាន​​ប្រកាស​នា​ថ្ងៃ​ទី​២៨ ខែ​​មីនា​ ឆ្នាំ​២០២០ ថា បាន​បង្កើត​ថ្នាំ​មួយ​សម្រាប់​​ព្យាបាល​វីរុស ​COVID-19​។ នេះ​បើ​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ ​និង​ផលិត​ឱសថ​PHARMAZACHITA ដោយ​ថ្នាំ​នោះ​ផលិត​ផ្អែក​លើ​ថ្នាំ​ប្រឆាំង​ជំងឺគ្រុនចាញ់​ MEFLOQUINE។

ទីភ្នាក់ងារ​ជីវៈ​វេជ្ជសាស្ត្រ​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែ​​មីនា បង្ហាញ​ឱសថ​មួយ​ប្រភេទ​សម្រាប់​ព្យា​បាល​ប្រឆាំង​វីរុស ​COVID-19 ដែល​ផលិត​ផ្អែក​លើ​ថ្នាំ​ប្រឆាំង​ជំងឺគ្រុនចាញ់ ​MEFLOQUINE​។
PHARMAZACHITA ក្នុង​សេចក្ដី​ប្រកាស​មួយគូ​សបញ្ជាក់​ថា ការ​ផលិត​ថ្នាំ​នោះ​ដោយ​ផ្អែក​លើ​បទ​​ពិសោធន៍​របស់​ចិន ​និង​បារាំង​។

​តាម​ទីភ្នាក់ងារ​នោះ​ថា ថ្នាំ​នេះ​អាច​រារាំង​ឥទ្ធិពល ​CYTOPATHIQUE​ របស់​វីរុស ​COVID-19 នៅ​​ក្នុង​កោសិកា ហើយ​ទប់​ការ​រីកសាយ​ ពិសេស​វា​ទប់​ការ​ធ្វើ​ឲ្យ​រលាក​ដោយសារ​វីរុស​។ បន្ថែម MACROLIDES ​និង PENICILLINES​ ថ្នាំ​នោះ​នឹង​ជួយ​រារាំង មិន​ត្រឹមតែ​ការ​កកើត​នៃ​បាក់តេរី និង​​វីរុស​បន្ទាប់បន្សំ​ប៉ុ​ណ្ណោះ​ទេ តែ​ក៏​នឹង​អាច​ផង​ដែរ​ បង្កើន​ការ​ប្រមូលផ្ដុំ នៃ​ភ្នាក់ងារ​ប្រឆាំង​វីរុស​នៅ​ក្នុង​ផ្លា​ស្មា​ឈាម ​និង​ក្នុង​សួត ដែល​បែប​នេះ​នឹង​ផ្ដល់​ការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​បណ្ដា​អ្នកជំងឺ ដែល​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​។

ម្យ៉ាងវិញទៀត​រុ​ស្សុី​ក៏​លាតត្រដាង​ដែរ​ពី​មធ្យោបាយ​ធ្វើតេស្ត​ថ្មី​រក​អ្នក​ឆ្លង​វីរុស ដែល​អាច​រក​ឃើញ​វត្តមាន​នៃ​វីរុស ​COVID-19 ក្នុង​រយៈពេល​តែ​៩០​នាទី​។ យោង​តាម​វ៉េបសាយ​ផ្លូវការ​មួយ​របស់​រុ​ស្ស៊ី​​ខាង​ការ​តស៊ូ​ប្រឆាំង​វីរុស​ថា ការ​ធ្វើតេស្ត​នោះ ​មាន​ប្រសិទ្ធ​ខ្ពស់​ដល់​ទៅ​១០០​ដង​។ ការ​ដាក់​ឲ្យ​ប្រើប្រាស់​វី​ធី​ធ្វើតេស្ត​គ្រោង​ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​មីនា​ទៅ​។

គេ​គ្រោង​ផលិត​ឧបករណ៍​ធ្វើតេស្ត​នេះ ​ចំនួន​១.០០០​ក្នុង​មួ​យស​ប្ដា​ហ៍​ដោយ​ឧបករណ៍​នីមួយ​ៗ​អាច​ធ្វើការ​វិភាគ​បាន​១០០​ដង​។ បែប​នោះ​នឹង​ជួយ​ធ្វើតេស្ត​រក​អ្នក​ឆ្លង​វីរុស បាន​១០០.០០០​នាក់​ក្នុង​១​ស​ប្ដា​ហ៍​។ គេ​គ្រោង​បង្កើន​ការ​ផលិត​ឧបករណ៍​នោះ រហូត​ដល់​២.០០០​តេស្ត​ក្នុង​មួ​យ​ស​ប្ដា​ហ៍​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ