Man City ផ្តល់កីឡដ្ឋានដល់ NHS ដើម្បីប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹង Covid-19
3 ឆ្នាំ មុន
ក្រុម Manchester City បានបរិច្ចាគកីឡដ្ឋាន Etihad របស់ខ្លួនដល់សេវាសុខភាពជាតិក្នុងប្រទេសអង់គ្លេស (NHS) ដើម្បីចូលរួមជួយប្រយុទ្ធប្រឆាំងទៅនឹងវីរុស Covid-19 ។…
ក្រុម Manchester City បានបរិច្ចាគកីឡដ្ឋាន Etihad របស់ខ្លួនដល់សេវាសុខភាពជាតិក្នុងប្រទេសអង់គ្លេស (NHS) ដើម្បីចូលរួមជួយប្រយុទ្ធប្រឆាំងទៅនឹងវីរុស Covid-19 ។
រដ្ឋាភិបាលបានស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ចំពោះតំរូវការកន្លែងវេជ្ជសាស្ត្រកាន់តែច្រើននៅពីរសប្តាហ៍ចុងក្រោយនេះ ហើយការងារនេះបានចាប់ផ្តើមមុនគេគឺនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាតអន្ដរជាតិ ExCeL London នៅភាគខាងកើតទីក្រុងឡុងដ៍ ដើម្បីផ្លាស់ប្តូរទៅជាមន្ទីរពេទ្យ ។
ស្ថិតក្នុងកម្រិតខ្ពស់បំផុតនៃវីរុសនេះ ដែលត្រូវបានគេរំពឹងទុកនៅចក្រភពអង់គ្លេសក្នុងរយៈពេលប្រហែលមួយសប្តាហ៍នេះ រដ្ឋាភិបាលបានបង្កើនការប្រើប្រាស់សម្ភារៈពេទ្យ និងសម្ភារៈនៅកន្លែងផ្សេងៗទៀតជាច្រើន ហើយមន្ទីរពេទ្យបណ្តោះអាសន្នមួយកំពុងត្រូវបានរៀបចំនៅឯមជ្ឈមណ្ឌលសន្និបាតនៅកណ្តាលទីក្រុង Manchester ផងដែរ ។
មុនសម្រេចផ្តល់កីឡដ្ឋាន Etihad របស់ខ្លួនឱ្យទៅកាន់ NHS ក្លិប Manchester City ក៏បានបរិច្ចាគប្រាក់រួមគ្នាជាមួយក្លិប Manchester United ដល់ធានាគារស្បៀងអាហារ ដើម្បីជួយដល់អ្នកខ្វះខាតក្នុងទីក្រុង Manchester កំឡុងពេលការរាតត្បាតនៃវីរុស Covid-19 ។
ចែករំលែកព័តមាននេះ