ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ «​បិទ​ភូមិ​» របស់​ជនជាតិ​ព្នង បើ​មាន​អ្នក​ចេញ ឬ​ចូល​ត្រូវ​ផាកពិន័យ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគ​តិច ព្នង រស់នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បាន​ធ្វើ​ពិធីបុណ្យ​បិទ​ភូមិ​តាំងពី​ថ្ងៃ​ទី​23 ខែ​មិ​នា…

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគ​តិច ព្នង រស់នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បាន​ធ្វើ​ពិធីបុណ្យ​បិទ​ភូមិ​តាំងពី​ថ្ងៃ​ទី​23 ខែ​មិ​នា ដល់​ថ្ងៃ​ទី​30 ខែមីនា ឆ្នាំ​2020 ដើម្បី​ការពារ​ជំងឺ កូ​វី​ដ​១៩ និង​ជា​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច ករណី​មាន​អ្នក​ចេញ​-​ចូល​ភូមិ​នឹង​ត្រូវ​ផាកពិន័យ​។

បើ​តាម​អ្នក​ភូមិ​ជនជាតិភាគតិច ព្នង នៅ​ឃុំ​ក្បាល​រមាស បាន​ឲ្យ​ដឹង​ថា អ្នក​ណា​ចូល​ភូមិ​របស់​គាត់​ដែល​កំពុង​តែ​បិទ​រយៈពេល​7​ថ្ងៃនេះ គឺ​មានការ​ផាកពិន័យ 70 ម៉ឺន​រៀល ។ ដោយឡែក​ចំពោះ​អ្នក​ឈឺ​ធ្ងន់ អាច​ចេញពី​ភូមិ​ទៅ​ព្យាបាល​បាន តែ​មិន​ឲ្យ​ចូល​ភូមិ​បាន​ទេ ក្នុង​រយៈពេល​7​ថ្ងៃនេះ នេះ​ជា​វិធានការ​របស់​មេកន្ទ្រាញ​ភូមិ ដែល​រៀបចំ​ជា​ប្រពៃណី​ទំនៀមទម្លាប តាំងពី​យូរលង់​ណាស់​មក​ហើយ ។

ប្រភព​ដដែល​បន្ត​ថា បើសិនជា​មាន​ជំងឺ​ឈឺ ចម្លែក ភូមិ​របស់​គាត់ ត្រូវ​តែ​មាន​ពិធី​បិទ​ភូមិ មិន​ឱ្យ​មាន​ការ​ចេញ​-​ចូល​ទេ ដោយ​មានការ​សែនព្រេន និង​ដាក់​រូប​ទីងមោង ដើម្បី​សម្គាល់ថា ភូមិ​របស់​គាត់​បិទ​មិន​ឲ្យ​អ្នក​ចូល និង​អ្នក​ចេញ​ឡើយ ។ ហើយ​កាលពីដើម មិន​មានការ​ផាកពិន័យ​ជា​លុយ​ឡើយ គឺ​មានការ​ផាកពិន័យ​ជា​ប្រភេទ​គោ ក្របី និង​ស្រា​ពាង តែ​ឥឡូវ នេះ បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​ការ​​ផាកពិន័យ​ពី​គោ ក្របី ស្រា​ពាង មក​ជា​លុយ​វិញ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ