គូស្នេហ៍​អាយុ​៨០​ឆ្នាំ ដាច់​ចិត្ត​រៀប​ការ​ចំ​ពេល​កូ​វី​ដ​១៩​កំពុង​ផ្ទុះ


ប្រទេស​សិង្ហ​បុរី ៖ រឿងរ៉ាវ​ស្នេហា​រាប់​សិប​ឆ្នាំ​បាន​សម្រេច​រៀប​ការ​យ៉ាង​សប្បាយ​រីករាយ កាលពី​ថ្ងៃ​សៅរ៍ (​ថ្ងៃ​ទី​២៨ ខែមីនា​) នៅ​ពេល​ដែល​លោកតា Tom Iljas អាយុ​៨១​ឆ្នាំ និង​លោកយាយ Liong May Swan អាយុ​៧៨​ឆ្នាំ បាន​រៀប​ការ​នៅ​ក្នុង​គ្លីនិក​មួយ​ក្នុង​មន្ទីរពេទ្យ Alexandra​។

ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ បាន​ធ្វើ​ឱ្យ​គម្រោង​រៀប​ការ​របស់​ពួក​គេ​មាន​ផល​ប៉ះពាល់​។ តែ​ពួក​គេ​មិន​ព្រម​លើក​ថ្ងៃ​ពិសេស​នេះ​ទេ ដោយ​សម្រេចចិត្ត​ថា ធ្វើ​វា​ឡើង​នៅ​ក្នុង​មន្ទីរពេទ្យ​។

ប្តី​ប្រពន្ធ​នេះ​ដំបូង​បាន​គ្រោង​រៀបចំ​ពិធី​មង្គលការ​របស់​ពួក​គេ​ឱ្យ​ធំ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ Dempsey Hill ប៉ុន្តែ​លោកយាយ Liong បាន​ដាច់​សរសៃឈាម​ខួរក្បាល​កាលពី​ខែមីនា ហើយ​ក៏​ចំ​ពេល​កូ​វី​ដ​១៩ កំពុង​តែ​ផ្ទុះ​។ ជំនួស​ឱ្យ​ការ​ពន្យារពេល​ពិធី​មង្គលការ ពួក​គេ​បាន​សម្រេចចិត្ត​រៀបចំ​ពិធី​សាមញ្ញ​មួយ​ដោយ​មាន​មនុស្ស​តិច​ជាង​១០​នាក់​បាន​ចូលរួម នៅ​ឯ​មន្ទីរពេទ្យ ដែល​ជា​កន្លែង​ដែល​ព្យាបាល​ជំងឺ​របស់​លោកយាយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកតា គឺជា​ជនជាតិ​ស៊ុ​យ​អែ​ត​ចូល​និវត្តន៍​ម្នាក់ ដែល​ធ្លាប់​ធ្វើការ​នៅ​ក្នុង​ឧស្សាហកម្ម​ភស្តុ​ភារ​។ ប្តី​ប្រពន្ធ​១​គូ​នេះ បាន​ជួប​គ្នា​លើក​ដំបូង​នៅ​ក្នុង​អ៊ី​ន​ធើ​រ​ណេ​ត កាលពី ១០​ឆ្នាំ​មុន នៅ​ពេល​ដែល​លោកយាយ​មាន​អាយុ​៦០​ឆ្នាំ និង​លោកតា​មាន​អាយុ​៧០​ឆ្នាំ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ