ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​ក្រហមច្រាល​លេប​ត្របាក់​រោងចក្រ​ផលិត​ក្តារបន្ទះ​អស់​ជាង​២​ម៉ឺន​ដុល្លារ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​បាន​ឆាបឆេះ​ចេញ​ជា​អណ្ដាតភ្លើង​ក្រហម​យ៉ាងច្រើន​ទៅ​លើ​អាកាស បណ្តាល​ឱ្យ​រោងចក្រ​ផលិត​ក្តារបន្ទះ​មួយ​កន្លែង​​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឱ្យ​រង​ការ​ខូចខាត​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​ឯណោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច កាលពី​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ មីនា…

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​បាន​ឆាបឆេះ​ចេញ​ជា​អណ្ដាតភ្លើង​ក្រហម​យ៉ាងច្រើន​ទៅ​លើ​អាកាស បណ្តាល​ឱ្យ​រោងចក្រ​ផលិត​ក្តារបន្ទះ​មួយ​កន្លែង​​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឱ្យ​រង​ការ​ខូចខាត​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​ឯណោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច កាលពី​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ មីនា ២០២០ ស្ថិត​ក្នុងភូមិ​ស្រឡៅ ឃុំ​អំពិល ស្រុក​កំពង់សៀម ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១១​គ្រឿង​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយ​ប្រើ​ពេល​អស់​ជាង​៣​ម៉ោង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។

បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​រូប​លោក​ទទួល​ព័ត៌មាន​ពី​កម្លាំង​មូលដ្ឋាន​មក​ថា អគ្គិភ័យ​បាន​ឆាបឆេះ​រោងចក្រ​ក្តារបន្ទះ ភ្លាម​ៗ​នោះ​លោក​បាន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​កំពង់សៀម និង​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ចេញ​ទៅ​បាញ់​ទឹក​ពន្លត់​មុនគេ ដើម្បី​កុំ​ឲ្យ​ភ្លើង​ឆាបឆេះ​រាលដាល​បង្ក​ជា​មហន្ត​រាយ​ធំ​។

លោកស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​បន្ត​ថា ប្រតិបត្តិការ​នេះ គឺ​រូប​លោក​បាន​ចុះ​បញ្ជា​ដោយ​ផ្ទាល់​តែ​ម្ដង ហើយ​ក៏​ឲ្យ​រថយន្ត​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ជា​បន្តបន្ទាប់ ។ សរុប​រថយន្ត​ដែល​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​នេះ​គឺ​មាន​ចំនួន​១១​គ្រឿង ប្រើប្រាស់​ទឹក​អស់​៣១​សឺ​ទែន និង​ប្រើប្រាស់​កម្លាំង​អន្តរាគមន៍​វេន​ប្រចាំ​បញ្ជា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​, កម្លាំង​ផែន​សណ្ដាប់ធ្នាប់​, អគ្គិភ័យ​, កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សៀម សរុប​រួម​១៥០​នាក់ ។ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​មាន​សមត្ថកិច្ច​បាន​ខិតខំ​ពុះពារ​ប្រឹងប្រែង​ពន្លត់ភ្លើង​ដោយ​ធ្វើ​ឲ្យ​យើង​គ្រប់គ្រង​បាន​នៅ​អគ្គិភ័យ​នេះ​ទាំងស្រុង​នៅ​ម៉ោង​១​និ​៣៥​នាទី​យប់​រំលង​អ​ធ្រា​ត​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា​នេះ គឺ​ចំណាយ​អស់​រយៈពេល​ជាង​៣​ម៉ោង ។

តាម​ការ​សាកសួរ​ព័ត៌មាន​ពី​អ្នកបម្រើ​ការងារ​ក្នុង​រោងចក្រ​ដើមហេតុ​នៃ​អ​គី្គ​ភ័យ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ត្រង់​ចំណុច​កន្លែង​ធ្វើ​ពូក​ផ្នែក​កណ្ដាល​នៃ​ផ្ទៃ​រោងចក្រ​នោះ ។ ក្រោយ​ពេល​បញ្ចប់​កិច្ច​ប្រតិបត្តិការ​នេះ រូប​លោក​បាន​ឧបត្ថម្ភ​ជា​ថវិកា ទឹក​សុទ្ធ និង​អាហារ​ដល់​កងកម្លាំង​ទាំងអស់ ដែល​ខិតខំ​ប្រឹង​បំពេញភារកិច្ច​នេះ​សរុប​ចំនួន​៤​លាន​៥​សែន​រៀល​ដើម្បី​លើកទឹកចិត្ត​ដល់​សមត្ថកិច្ច​ដែល​បាន​ពុះពារ​ក្នុង​ទឹក​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ ។ នៅ​ក្នុង​ហេតុការណ៍​នោះ​មិន​មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​។

បើ​តាម​លោក​វរសេនីយ៍ឯក ប៉ាន ដ​ន បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា​នេះ ត្រូវ​បាន​តំណាង​រោងចក្រ​បាន​បញ្ជាក់​ពី​ទំហំ​នៃ​ការ​ខូចខាត​ដោយ​គ្រោះ​អគ្គី​ភ័យ​ខាងលើ​នេះ មាន​ទំហំ​​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​ឯណោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ