ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ វិធី​កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី​ពេល​នៅ​តែ​ក្នុងផ្ទះ គ្រា​មាន​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ក្នុង​កំឡុង​ពេល​ដែល​មនុស្ស​ម្នាក់​ៗ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ទូន្មាន​ឲ​ចៀសវាង​កន្លែង​សាធា​រណៈ​ដែល​មាន​មនុស្ស​ច្រើន​កុះករ និង​នៅផ្ទះ ប្រសិនបើ​មិន​មានការ​ចាំបាច់​ត្រូវ​ចេញ​ក្រៅ ខណៈ​ដែល​មានការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ ១៩ មធ្យោបាយ​ងាយ​មួយ​ក្នុង​ការ​ចៀសវាង​ការ​ធុញទ្រាន់​នោះ គឺ​ការ​មើល​ទូរទស្សន៍ ទូរស័ព្ទ ឬ​កុំព្យូទ័រ…

ក្នុង​កំឡុង​ពេល​ដែល​មនុស្ស​ម្នាក់​ៗ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ទូន្មាន​ឲ​ចៀសវាង​កន្លែង​សាធា​រណៈ​ដែល​មាន​មនុស្ស​ច្រើន​កុះករ និង​នៅផ្ទះ ប្រសិនបើ​មិន​មានការ​ចាំបាច់​ត្រូវ​ចេញ​ក្រៅ ខណៈ​ដែល​មានការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ ១៩ មធ្យោបាយ​ងាយ​មួយ​ក្នុង​ការ​ចៀសវាង​ការ​ធុញទ្រាន់​នោះ គឺ​ការ​មើល​ទូរទស្សន៍ ទូរស័ព្ទ ឬ​កុំព្យូទ័រ ដែល​នឹង​ធ្វើ​ឲ្យ​ការ​ចាយវាយ​លើ​ថ្លៃ​អគ្គិសនី​របស់​អ្នក​នឹង​កើនឡើង​យ៉ាង​ខ្លាំង ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ ។

ដូច្នេះ តើ​មាន​គន្លឹះ​ងាយ​ៗ​អ្វី​ដែល​អាច​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​លើ​អគ្គិសនី​ខ្លះ?

១. បើក​កម្រិត​ទាប​បំផុត ៖
មិន​ថា​កង្ហារ ឬ​ម៉ាស៊ីនត្រជាក់​ទេ រាល់​គ្រឿង​អេ​ឡិច​ត្រូ​និក​ដែល​ផ្តល់​ជម្រើស​ឲ្យ​អ្នក​ក្នុង​ការ​ជ្រើសរើស​កម្រិត​កម្លាំង​នោះ អ្នក​គួរតែ​ជ្រើស​កម្រិត​ដែល​ទាប​បំផុត ។

២. ប្តូរ​ប្រើ​អំ​ពូ​ល LED ៖
បច្ចេកវិទ្យា​ថ្មី​ៗ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​សន្សំ​អគ្គិសនី​បាន​យ៉ាង​ងាយ​ដូច​ជា​អំ​ពូ​ល LED ជា​ដើម។ យោង​ទៅ​តាម InterNACHI បាន​ឲ្យ​ដឹង​ថា អំ​ពូ​ល LED ដែល​ថ្មី​ៗ​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី​ដល់​ទៅ​ប្រមាណ​ពី ៥០% ទៅ ៧៥% បើ​ធៀប​នឹង​អំ​ពូ​ល​ភ្លើង​ដទៃ ។

៣. បិទ​វាំងនន​ពេល​ព្រឹក និង​ថ្ងៃ ៖
វិធី​ងាយ​មួយ​ក្នុង​ការ​ទម្លាក់​សីតុណ្ហភាព​ក្នុងផ្ទះ​របស់​អ្នក គឺ​បិទ​វាំងនន​រាល់ពេល​ព្រឹក និង​ថ្ងៃ ព្រោះ​ពន្លឺ​ថ្លៃ​អាច​តម្លើង​សីតុណ្ហភាព​ក្នុងផ្ទះ​របស់​អ្នក​បាន​ដែល​បង្ខំ​ឲ្យ​មនុស្ស​ព្យាយាម​បើក​កង្ហារ ឬ​ម៉ាស៊ីនត្រជាក់​ដើម្បី​ទប់ទល់ ។

៤. ប្រើ​ទឹក​ត្រជាក់ ៖
មិន​មាន​នរណា​ដែល​ចូល​ចិត្ត​ងូតទឹក​ត្រជាក់​ទេ​ប្រសិនបើ​អាកាសធាតុ​ត្រជាក់​ស្រាប់ ។ ប៉ុន្តែ​សម្រាប់​សម្លៀក​បំពាក់ ចាន និង​របស់​ផ្សេង​ៗ​ដែល​ត្រូវការ​ការ​សម្អាត វា​មិន​ត្រូវការ​ទឹក​ក្តៅ​ទេ ។ ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​ក្តៅ​អាច​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយថ្លៃ​អគ្គិសនី​បាន​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ freshome (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ