កីឡា​អូ​ឡាំ​ពិ​ក​នៅ​តូ​ក្យូ ទំនង​នឹង​លើក​ទៅ​ធ្វើ​នៅ​ខែកក្កដា ឆ្នាំ​ក្រោយ


ប្រទេស​ជប៉ុន ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​និយាយ​ថា គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) និង​អ្នក​រៀបចំ​ប្រទេស​ជប៉ុន កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ នៃ​ការ​ពិភាក្សា ដើម្បី​​កំណត់​កាលបរិច្ឆេទ​បើក​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ នៅ​ខែកក្កដា​ឆ្នាំ​ក្រោយ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​របស់​ទូរទស្សន៍ NHK បាន​និយាយ​ថា ព្រឹត្តិការណ៍​នៅ​ទីក្រុង​តូ​ក្យូ​ដែល​ត្រូវ​បាន​ពន្យារពេល​កាលពី​ស​ប្តា​ហ៍​មុន ដោយសារ​តែ​ការ​ផ្ទុះ​របស់​ជំងឺ​កូ​វី​ដ​១៩ ទំនងជា​នឹង​មាន​ពិធី​បើក​នៅ​ឆ្នាំ​២០២១ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា និង​ពិធី​បិទ​នៅ​ថ្ងៃ​ទី​៨ ខែសីហា​។

នាយក​រដ្ឋមន្ត្រី លោក ស៊ី​ន​ហ្សូ​អា​បេ (Shinzo Abe) បាន​ប្រកាស​ពន្យា​ពេល​ប្រហែល​មួយ​ឆ្នាំ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​ការ​អំពាវនាវ​ជាមួយ​នាយក IOC លោក ថូ​ម៉ាស បាច​ឆ៍ (Thomas Bach)​។ នេះ​គឺជា​ការ​ពន្យារពេល​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ១២៤​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទំនើប ទោះបីជា​មាន​ព្រឹត្តិការណ៍​កីឡា​តូ​ក្យូ​ឆ្នាំ​១៩៤០ ជា​ច្រើន​ត្រូវ​បាន​លុប​ចោល​ដោយសារ​សង្គ្រាម​ក៏​ដោយ​។

ការ​ពន្យា​ពេល​នេះ គឺជា​ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ជប៉ុន ដែល​បាន​វិនិយោគ​ទឹកប្រាក់​ចំនួន ១២​ពាន់​លាន​ដុល្លារ​។ លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា រដ្ឋាភិបាល​ដែល​កំពុង​ចងក្រង​វិធានការ​ជំរុញ​សេដ្ឋកិច្ច នឹង​ជំរុញ​ឱ្យ​មានការ​យក​មក​វិញ​រាប់​ទ្រី​លាន​យ៉េន (​រាប់​ពាន់​លាន​ដុល្លារ​) នៅ​ឆ្នាំ​ក្រោយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ