ប្រទេសចិន ៖ ទីក្រុង Wuhan ដែលជាទីក្រុងភាគកណ្តាលរបស់ប្រទេសចិន ដែលវីរុសនេះត្រូវបានលេចចេញកាលពីឆ្នាំមុននោះ បានបើកដំណើរការឡើងវិញនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបិទជិតពីរខែ សម្រាប់ប្រជាជនរបស់ខ្លួនចំនួន ១១លាននាក់។
ទីក្រុងនៅក្នុងខេត្តហ៊ូប៉ី ត្រូវបានគេដាក់ឱ្យស្ថិតក្នុងការបិទទ្វារ កាលពីខែមករា ជាមួយនឹងការបិទផ្លូវនៅខាងក្រៅជាយក្រុង និងការរឹតត្បិតយ៉ាងខ្លាំងចំពោះជីវិតរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែមជ្ឈមណ្ឌលដឹកជញ្ជូន និងឧស្សាហកម្មដ៏ធំបានបង្ហាញសញ្ញានៃការបញ្ចប់ភាពឯកោដ៏យូរអង្វែងរបស់ខ្លួន ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញរថភ្លើងដឹកអ្នកដំណើរ ដែលត្រូវបានអនុញ្ញាតជាផ្លូវការលើកដំបូង ដែលបានមកដល់ទីក្រុងវិញបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ។
ឥឡូវមនុស្សត្រូវបានអនុញ្ញាតឱ្យចូល ប៉ុន្តែមិនចាកចេញទេ ហើយរថភ្លើងជាច្រើនត្រូវបានគេកក់ទុកមុនពេញមួយថ្ងៃ។ អ្នកយកព័ត៌មាន AFP បានឃើញអ្នកដំណើរជាច្រើនបានមកដល់ស្ថានីយ៍ Wuhan កាលពីថ្ងៃសៅរ៍។ បុគ្គលិកនៅស្ថានីយ៍ទាំងអស់បានត្រៀមប្រដាប់ការពារពេញលេញដោយមានតុទទួលភ្ញៀវរៀបចំជាស្រេច ដើម្បីរៀបចំដំណើរត្រឡប់ជនភៀសខ្លួនដែលបានចេញទៅក្រៅប្រទេស។ ឥឡូវនេះ ប្រទេសចិនកំពុងប្រយុទ្ធដើម្បីត្រួតពិនិត្យរលកនៃករណីនាំចូលដោយសារតែការឆ្លងរាលដាលកើនឡើងនៅបរទេស។
នៅពេលអ្នកដំណើរតម្រង់ជួរ ដើម្បីចាកចេញពីស្ថានីយ៍នៅថ្ងៃសៅរ៍ អ្នកខ្លះពាក់ម៉ាស់មុខ ស្រោមដៃ របាំងការពារមុខ ឬឈុតការពារពេញលេញ។ រាល់ការមកដល់ទីក្រុង Wuhan អ្នកដំណើរត្រូវបង្ហាញលេខកូដបៃតងនៅលើកម្មវិធីទូរស័ព្ទ ដើម្បីបញ្ជាក់ថា ពួកគេមានសុខភាពល្អ។
ការសិក្សាមួយនៅសប្តាហ៍នេះ បានរកឃើញថា ការចាក់សោរនៅក្នុងទីក្រុងវូហាន ទទួលបានជោគជ័យក្នុងការបញ្ឈប់វីរុសរីករាលដាលយ៉ាងលឿន ប៉ុន្តែក៏មានការដាស់តឿនពីការបើកក្រុងលឿនពេកផងដែរ។ មនុស្សជាង ២៥០០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ក្នុងនោះមានករណីធ្ងន់ធ្ងរជិត ៩០០នាក់៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ