ប្រធាន UEFA ថា ការប្រកួតបាល់ទាត់លីគអឺរ៉ុប អាចនឹងត្រូវរំសាយចោល
លោក Aleksander Ceferin ប្រធាន UEFA មានប្រសាសន៍ថា រដូវកាលបាល់ទាត់បច្ចុប្បន្នអាចនឹងត្រូវរំសាយចោល ប្រសិនបើវាមិនអាចចាប់ផ្តើមការប្រកួតឡើងវិញ នៅចុងខែមិថុនា ។…
លោក Aleksander Ceferin ប្រធាន UEFA មានប្រសាសន៍ថា រដូវកាលបាល់ទាត់បច្ចុប្បន្នអាចនឹងត្រូវរំសាយចោល ប្រសិនបើវាមិនអាចចាប់ផ្តើមការប្រកួតឡើងវិញ នៅចុងខែមិថុនា ។…
លោក Aleksander Ceferin ប្រធាន UEFA មានប្រសាសន៍ថា រដូវកាលបាល់ទាត់បច្ចុប្បន្នអាចនឹងត្រូវរំសាយចោល ប្រសិនបើវាមិនអាចចាប់ផ្តើមការប្រកួតឡើងវិញ នៅចុងខែមិថុនា ។
ការប្រកួតបាល់ទាត់លីគនៅទ្វីបអឺរ៉ុប ត្រូវបានផ្អាកដោយសារតែការរាតត្បាតនៃវីរុស Covid-19 នៅទូទាំងពិភពលោក ដែលឈានរហូតដល់ការពន្យារពេល ព្រឹត្តិការណ៍ Euro 2020 នៅរដូវក្តៅនេះ ដោយត្រូវបានពន្យារពេលមួយឆ្នាំទៀត។
លោក Aleksander Ceferin បាននិយាយថា «ប្រសិនបើយើងមិនអាចចាប់ផ្តើមការប្រកួតឡើងវិញរដូវកាលនេះ នោះប្រហែលជានឹងអាចត្រូវរំសាយចោល» ។
ក្នុងនោះលោកបានបញ្ជាក់ប្រាប់ទៅកាន់កាសែតអុីតាលី La Repubblica ថា «យើងមានផែនការ A, B និង C ។ ជំរើសទាំង ៣ គឺត្រូវចាប់ផ្តើមការប្រកួតឡើងវីញម្តងទៀតនៅពាក់កណ្តាលខែឧសភា និងមិថុនា ឬក៏នៅចុងខែមិថុនា ។ វាពិបាកណាស់សម្រាប់ខ្ញុំ ក្នុងការស្រមៃមើលរាល់ការប្រកួតទាំងអស់ ដែលត្រូវលេងពីក្រោយការបិទទ្វារ ប៉ុន្តែយើងនៅតែមិនទាន់ដឹងថា តើយើងនឹងបន្តការប្រកួតនេះដោយមាន ឬគ្មានអ្នកទស្សនា» ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ