កីឡាករ និង​អ្នកចាត់ការ​ក្លិប Juventus សម្រេច​មិន​យក​ប្រាក់ខែ កំឡុង​ផ្ទុះ​វីរុស Covid-19


យោង​តាម​ការ​ចុះ​ផ្សាយ​ពី BBC បានឱ្យ​ដឹង​ថា កីឡាករ​ទាំងអស់ និង​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​សេះបង្កង់ Juventus លោក Maurizio Sarri បាន​យល់ព្រម​មិន​ទទួលយក​ប្រាក់ខែ​របស់​ពួក​គេ​ក្នុង​រយៈពេល ៤​ខែ (​ខែមីនា​ដល់​ខែមិថុនា​) ដែល​មាន​តម្លៃ​សរុប ៩០​លាន​អឺ​រ៉ូ ដើម្បី​ជួយ​ដល់​ក្លិប​អុី​តា​លី​មួយ​នេះ កំឡុង​ពេល​ការ​ប្រកួត​ត្រូវ​ផ្អាក ដោយសារ​តែ​ការ​រីក​រាលដាល​ខ្លាំង​នៃ​វីរុស Covid-19 ក្នុង​ប្រទេស​នេះ ។

ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ទាំងអស់​នៅ​អុី​តា​លី ត្រូវ​បាន​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​៣ ខែមេសា ។

សេចក្តីថ្លែងការណ៍​មួយ​របស់​ក្លិប​ជើងឯក​អុី​តា​លី ៨ រដូវ​កាល​កន្លង​មក​បានឱ្យ​ដឹង​ថា « Juventus សូម​ថ្លែងអំណរគុណ​ដល់​កីឡាករ និង​គ្រូបង្វឹក​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​នៅ​គ្រា​លំបាក​សម្រាប់​ជួយ​ដល់​អ្នក​រាល់គ្នា​» ។

សូម​បញ្ជាក់​ថា គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា​នេះ ករណី​ឆ្លង​សរុប​ក្នុង​ប្រទេស​អុី​តា​លី​បាន​កើនឡើង​ដល់​ជាង ៩២,០០០​ករណី ដោយ​ក្នុង​នោះ​​បាត់បង់ជីវិត​មនុស្ស​ដល់​ទៅ ១០,០២៣​នាក់ ៕

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ