ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ស្តាយក្រោយ ព្រោះ​មិន​បាន​បង្រៀន​កូន​ពី​ការ​គ្រប់គ្រង​លុយ​ទាំង​ពី​ក្មេង

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រសិនបើ​ឪពុក​ម្តាយ​មិន​បង្រៀន​កូន​ៗ​ពី​មេរៀន​សំខាន់​ៗ​ក្នុង​ការ​កាន់កាប់​លុយ​តាំងពី​នៅ​ក្មេង​ៗ​ទេ​នោះ ពួក​គេ​អាច​នឹង​មាន​ភាគរយ​ក​ច្រើន​ក្នុង​ការ​ប្រព្រឹត្ត​កំហុសឆ្គង​ពេល​ដែល​ពួក​គេ​ធំ​ដឹងក្តី​ឡើង ។ លោក​មហាសេដ្ឋី មៃ​ខ​ល យ៉ា​ដ​នី (Michael Yardney) ដែល​មាន​អាយុ​៦៧​ឆ្នាំ បាន​ចែករំលែក​មក​ថា…

ប្រសិនបើ​ឪពុក​ម្តាយ​មិន​បង្រៀន​កូន​ៗ​ពី​មេរៀន​សំខាន់​ៗ​ក្នុង​ការ​កាន់កាប់​លុយ​តាំងពី​នៅ​ក្មេង​ៗ​ទេ​នោះ ពួក​គេ​អាច​នឹង​មាន​ភាគរយ​ក​ច្រើន​ក្នុង​ការ​ប្រព្រឹត្ត​កំហុសឆ្គង​ពេល​ដែល​ពួក​គេ​ធំ​ដឹងក្តី​ឡើង ។ លោក​មហាសេដ្ឋី មៃ​ខ​ល យ៉ា​ដ​នី (Michael Yardney) ដែល​មាន​អាយុ​៦៧​ឆ្នាំ បាន​ចែករំលែក​មក​ថា កំហុសឆ្គង​ធំ​ជាងគេ​ក្នុង​នាម​ជា​អាណាព្យាបាល គឺ​លោក​មិន​បាន​បង្រៀន​កូន​ពី​មេរៀន​លុយ​សំខាន់​ៗ​ដែល​លោក​មានបទពិសោធន៍ ។ មេរៀន​ទាំងនោះ​មាន​ដូច​ជា ៖

១. មនុស្ស​ត្រូវ​តែ​រង​ចាំ​សិន​មុន​នឹង​ទិញ​អ្វី​ដែល​ពួក​គេ​ចង់បាន ៖
កូន​ៗ​ត្រូវ​តែ​ដឹង​ថា ប្រសិនបើ​ពួក​គេ​ពិតជា​ចង់បាន​អ្វីមួយ​ពិតមែន ពួក​គេ​ត្រូវ​រង​ចាំ​រហូត​ពួក​គេ​សន្សំ​លុយ​បាន​គ្រប់​សិន ដើម្បី​ទិញ​វា ។ ប៉ុន្តែ​អាណាព្យាបាល​តែងតែ​ចង់បាន​របស់​ល្អ​ៗ​ឲ្យ​ទៅ​កូន​ៗ​ប្រើ តែ​ការ​ធ្វើ​ដូច្នេះ​មាន​តែ​បង្រៀន​ឲ្យ​កូន​ឆាប់​ឆេវឆាវ និង​ខ្ជះខ្ជាយ​នៅ​ថ្ងៃ​អនាគត​ប៉ុន​នោះ។

២. មនុស្ស​ដែល​ទទួលមរណៈភាព​ដោយ​មាន​សម្ភារៈ​ច្រើន​ជាងគេ​មិនមែន​ជា​មនុស្ស​ជោគជ័យ​ទេ ៖
មនុស្ស​តែងតែ​ចង់បាន​សម្ភារៈ ហើយ​វា​ជា​ឧបសគ្គ​ក្នុង​ការ​សន្សំ​លុយ ។ ប៉ុន្តែ​សម្ភារៈ​មិន​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​ម្នាក់​ពោរពេញ​ទៅ​ដោយ​សុភមង្គល​ទេ ។ ឪពុក​ម្តាយ​គួរតែ​បង្រៀន​កូន​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​ពិតប្រាកដ​មិន​ឆ្លុះ​បញ្ចាំង​ដោយ​សម្ភារៈ​មនុស្ស​ម្នាក់​មាន​ទេ តែ​ជា​អ្វី​ដែល​មនុស្ស​ម្នាក់​នៅ​សល់​ពេល​ដែល​ពួក​គេ​បាត់​បង់លុយ និង​សម្ភារៈ​ទាំងអស់​ទៅ​វិញ ។

៣. ផ្តោត​ស្មារតី​លើ​ប្រភព​ចំណូល​អកម្ម ៖
ប្រភព​ចំណូល​មួយ​ចំនួន​មាន​ភាព​អកម្ម​ដែល​ខុស​ពី​ចំណូល​ដែល​អ្នក​រកបាន​ពី​ការងារ​របស់​អ្នក។ ជាក់ស្តែង អ្នក​អាច​ធ្វើការ​រាប់​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​រង​ចាំ​ប្រាក់ខែ ប៉ុន្តែ​វា​មិន​ជួយ​ឲ្យ​អ្នក​បង្កើន​ទ្រព្យសម្បត្តិ​លឿន​ទេ ។

ប្រភព​ចំណូល​អកម្ម​ជា​អ្វី​ដែល​អ្នកធ្វើការ​ម្តង​ហើយ​វា​នឹង​បន្ត​ផ្តល់​ចំណូល​ឲ្យ​អ្នក​ម្តង​ហើយ​ម្តង​ទៀត​រហូត ឧទាហរណ៍​ដូច​ជា​ការ​សន្សំ​លុយ​ទិញ​ផ្ទះ ឬ​ដី មុន​នឹង​ជួល​វា​ឲ្យ​អ្នក​ដទៃ​ជាដើម ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnbc (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ