ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សារីបុត្រ​ទុក​ដូច​មាតា​ឯ​មោគ្គល្លាន​ទុក​ដូច​មេដោះ

4 ឆ្នាំ មុន

ការ​បដិបត្តិ​ល្អ​របស់​ព្រះ​សារីបុត្រ​ដែល​បាន​ទទួល​ការ​សរសើរ​អំពី​ព្រះពុទ្ធ​បរមគ្រូ​ថា ដូច​ជា​ម្តាយ​អ្នក​ឱ្យ​កំណើត​បុត្រ ចំណែក​មោគ្គល្លាន​ទុកដូចជា​ម្តាយ​មើល​ថា​រក្សា​បុត្រ​យ៉ាង​ល្អ​ប្រសើរ ។ ដូច​មាន​សម្តែង​ទុក​ក្នុង​គម្ពីរ​បាលី ព្រះ​មាន​ព្រះ​ភាគ ត្រាស់​សរសើរ​ព្រះ​សារីបុត្រ និង​ព្រះ​មហាមោគ្គល្លាន​ត្ថេ​រ​យ៉ាងនេះ​ថា សម័យមួយ ព្រះ​អង្គ​គង់នៅ​ក្នុង​ព្រៃ​ឫស្សី…

ការ​បដិបត្តិ​ល្អ​របស់​ព្រះ​សារីបុត្រ​ដែល​បាន​ទទួល​ការ​សរសើរ​អំពី​ព្រះពុទ្ធ​បរមគ្រូ​ថា ដូច​ជា​ម្តាយ​អ្នក​ឱ្យ​កំណើត​បុត្រ ចំណែក​មោគ្គល្លាន​ទុកដូចជា​ម្តាយ​មើល​ថា​រក្សា​បុត្រ​យ៉ាង​ល្អ​ប្រសើរ ។

ដូច​មាន​សម្តែង​ទុក​ក្នុង​គម្ពីរ​បាលី ព្រះ​មាន​ព្រះ​ភាគ ត្រាស់​សរសើរ​ព្រះ​សារីបុត្រ និង​ព្រះ​មហាមោគ្គល្លាន​ត្ថេ​រ​យ៉ាងនេះ​ថា សម័យមួយ ព្រះ​អង្គ​គង់នៅ​ក្នុង​ព្រៃ​ឫស្សី ក្បែរ​ក្រុង​ពារាណសី ត្រាស់​ណែនាំ​ឱ្យ​ភិក្ខុ​ទាំងឡាយ​គប់​រក​ព្រះ​សារីបុត្រ និង​ព្រះ​មោគ្គល្លាន​ដែល​ជា​បណ្ឌិត ជា​អ្នក​អនុគ្រោះ​ដល់​មិត្ត​សព្រហ្មចារី​ភិក្ខុ​ទាំងឡាយ ។

ព្រះ​អង្គ​បាន​ត្រាស់​ប្រៀបប្រដូច​ព្រះ​សារីបុត្រ​ទៅ​នឹង​មាតា​អ្នក​ឱ្យ​កំណើត ឯ​ព្រះ​មោគ្គល្លាន​ដូច​ជា​មេដោះ​, ព្រះ​សារីបុត្រ ជា​អ្នក​ណែនាំ​ឱ្យ​តាំងនៅ​ក្នុង​សោតាបត្តិផល ចំណែក​ព្រះ​មោគ្គល្លាន ក៏​ណែនាំ​ឱ្យ​តាំងនៅ​ក្នុង​មគ្គផ​ល​ខ្ពស់​ឡើង​រហូត​ដល់​បរមសុខ ផុត​អស់​ទុក្ខ​ទាំងពួង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ