ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​កណ្តាលថ្ងៃត្រង់​! ទំនាស់​ស្នេហា​ត្រីកោណ​ក្លាយជា​អំពើ​ហិ.ង្សា​ផ្អើល​គីឡូម៉ែត្រ​លេខ​៦

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ប្រពន្ធដើម និង​នារី​វ័យក្មេង ដែល​អះអាង​ថា ជា​ប្រពន្ធចុង​មាន​ទំនាស់​ជេរ​គ្នា​បែកផ្សែង និង​ក្លាយជា​អំពើ​ហិង្សា​វាយតប់​គ្នា ខណៈ​ពេល​ដែល​នាង​ជា​ប្រពន្ធដើម​តាម​រក​ប្តី​អោយ​ចូលខ្លួន​ដោះស្រាយ​បញ្ចប់​ការ​លែងលះ​គ្នា នៅ​តុលាការ តែ​ប្តី​ដឹងខ្លួន​គេច​បាត់…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ប្រពន្ធដើម និង​នារី​វ័យក្មេង ដែល​អះអាង​ថា ជា​ប្រពន្ធចុង​មាន​ទំនាស់​ជេរ​គ្នា​បែកផ្សែង និង​ក្លាយជា​អំពើ​ហិង្សា​វាយតប់​គ្នា ខណៈ​ពេល​ដែល​នាង​ជា​ប្រពន្ធដើម​តាម​រក​ប្តី​អោយ​ចូលខ្លួន​ដោះស្រាយ​បញ្ចប់​ការ​លែងលះ​គ្នា នៅ​តុលាការ តែ​ប្តី​ដឹងខ្លួន​គេច​បាត់ បែរជា​មក​ជួប​ប្រពន្ធចុង មានការ​ប្រ​ទុ​ស្តសា​រ៉ា​យ​គ្នា​តែ​ម្តង ។

ទោះបីជា​យ៉ាងណា​ហិង្សា​នោះ មិន​បង្ក​អោយ​រង​របួសធ្ងន់​នោះ​ទេ តែ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​នាំ​ខ្លួន​ភាគី​ទាំង​ពី​ទៅ​ស្នាក់​ការ​សម្របសម្រួល​តែ​ប៉ុណ្ណោះ ។ ហេតុការណ៍ នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​ខាង​សា​រិ​ន ជិត​វត្ត​ទួល​សុ​វ​ណ្ណា​រាម ហៅ​វត្ត​អស់លោក ក្នុងភូមិ​ក្រោលគោ ខណ្ឌ​ឫស្សកែវ រាជធានី​ភ្នំពេញ ។

ស្ត្រី​ជា​ប្រពន្ធដើម​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ឈ​ន រតនា អាយុ​៣៦​ឆ្នាំ មាន​ប្តី​ឈ្មោះ ឈុំ វិ​ឆៃ អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី ព្រៃវែង​- ភ្នំពេញ ទាំង​២​នាក់ រស់នៅ​ភូមិ​ខ្យោ​ក ឃុំ​ព​ពឹ​ស ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង ។ ចំណែក​នារី​ដែល​គេ​ដឹង​ថា ជា​ប្រពន្ធចុង​នោះ ឈ្មោះ ពី សី អាយុ​២៦​ឆ្នាំ មុខរបរ​លក់​គ្រឿងក្រអូប នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ដែល​ជា​កន្លែង​កន្លែង​កើតហេតុ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នារី​ជា​ប្រពន្ធ រួម​ទាំង​បងប្អូន​ប្រមាណ​៦​នាក់ បាន​ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡេ​ន ឌ័​រ​មួយ​គ្រឿង មក​ពី​ខេត្តព្រៃវែង គោលបំណង់​តាម​រក​បុរស​ជា​ប្តី​ដែល​បាន​បោះបង់​ចោល​ប្រពន្ធ​កូន​និង​គេច​មិន​ចូលខ្លួន តាម​ការ​កោះហៅ​របស់​តុលាការខេត្ត​ព្រៃវែង ចំនួន​២​ដង​មក​ហើយ ព្រមទាំង​តាម​រក​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង​២​គ្រឿង ដែល​លោក​ប្តី​កំហូច​នោះ​យក​មក ដើម្បី​យក​ទៅ​លក់​បង់លុយ​ធានា​គ្នា ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត នៅ​ក្នុង​ការ​តាម​រក​នាង​ប្រពន្ធដើម​ទំនងជា​មាន​តំ​រ៉ុយ​ដឹង​ថា លោក​ប្តី​លួច​មាន​ប្រពន្ធចុង​មក​សោយសុខ នៅ​ម្តុំ​វត្ត​ទួល​អស់លោក ហើយ​បាន​មក​ឈប់​នៅ​ក្បែរ​ផ្ទះ​នារី​ដែល​ជា​ប្រពន្ធចុង​ធ្វើ​ជា​ទិញ​ទឹក​សុទ្ធ ។ ខណៈនោះ​បុរស​ជា​ប្តី​ទំនងជា​ដឹងខ្លួន​គ្រាន់តែ​ឃើញ​ប្រពន្ធ​ភ្លាម​ៗ​គេច​បាត់​ស្រមោល ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ដោយសារ​តែ​កំហឹង​ស្នេហា​ត្រីកោណ ដែល​នារី​ជា​ប្រពន្ធចុង​បាន​លួច​ទាក់ទង​ដ​ណ្តឹ​ម​ប្តី​របស់​ខ្លួន​នៅ​ពេល​នោះ នាង​ប្រពន្ធដើម​ក៏​បាន​ជេរ​ប្រ​ចោល និង​ដាក់​ទំនាយ​នៅ​ក្បែរ​ផ្ទះ ហើយ​ត្រូវ​បាន​នារី​ជា​ប្រពន្ធចុង​ចិត្តសឿង​បាន​ស្ទុះ​ចេញ​មក​ពី​ក្នុងផ្ទះ រួម​ជាមួយ​បងប្អូន​ម្តាយ​ផង​ដែរ តប​វិញ និង​ទាញ​ធុង​ទឹកកក​អ្នក​ជិតខាង​ស្ទះ​មុខ​រថយន្ត​ប្រពន្ធដើម ។

រូបប្រពន្ធដើម

ភ្លាម​ៗ​នោះ នគរបាល​មូលដ្ឋាន​បាន​ចុះ​មក​សម្រប​សម​ម្រួ​ល ។ បន្ទាប់​ពី​មាន​ទំនាស់​គ្នា យ៉ាង​ស៊ីសាចហុតឈាម នារី​ជា​ប្រពន្ធ បាន​ទាញ​ធុង​ទឹកកក​ចេញ​ពីមុខ​រថយន្ត ប្រុង​ចេញដំណើរ​ទៅ​វិញ ស្រាប់តែ​នារី​ជា​ប្រពន្ធចុង​ចិត្តសឿង បាន​ទាញ​ធុង​ទឹកកក និង​ចាក់​ភេសជ្ជៈ​នៅ​មុខ​រថយន្ត​ព្រមទាំង ស្ទុះ​ទៅ​វាយ​នារី​ជា​ប្រពន្ធដើម នៅ​មុន​គ​របាល​មូលដ្ឋាន និង​ផ្ទុះ​ការ​ជេរ​ប្រ​ចោល​គ្នា​ជា​ថ្មី ។ ខណៈនោះ​គេ​ឃើញ មានការ​ប្រតាយ វាយ​គ្នា បណ្តាល​អោយរ​ងរ​បួស ស្នាម​ដោយសារ​តែ​ក្រចក​ផង​ដែរ ។ បន្ទាប់​ពី​ហិង្សា​នគរបាល​បាន​នាំ​ខ្លួន​នារី​ជា​ប្រពន្ធចុង ដែល​បង្ក​ហិង្សា និង​ហៅ​ភាគី​ប្រពន្ធដើម​ទៅ​ប៉ុស្តិ៍ ដើម្បី​សម្របសម្រួល​គ្នា ។

រូបប្រពន្ធចុង

តាម​នារី ជា​ប្រពន្ធដើម បានអោយ​ដឹង​ថា នាង និង​ប្តឹង​បាន​រៀប​អាពាហ៍ពិពាហ៍​រួម​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​តាំងពី​ឆ្នាំ​២០០៦ មក​ម្លេះ​រយៈពេល ១៤​ឆ្នាំ​មក​ហើយ ដោយ​មានកូន​៣​នាក់ ,​ស្រី​២ ប្រុស​១ ។ រយៈពេល​ប្រមាណ​៤​ឆ្នាំ​មក​ហើយ ពួក​គេ​ទាំង​២​នាក់ រស់នៅ​មិន​ចុះសម្រុង​គ្នា ហើយ​ប្តី​រត់​តាក់ស៊ី​លួច​មាន​ស្រី លួច​មាន​ថ្មី ។ បន្ទាប់​ពី​រស់នៅ​មិន​ចុះសម្រុង​គ្នា បុរស​ជា​ប្តី​បាន​សម្រេចចិត្ត ដោយ​ដាក់​ពាក្យបណ្តឹង​លែងលះ​គ្នា​មុន នៅ​តុលាការខេត្ត ដើម្បី​លែង​គ្នា និង​បាន​ធ្វើការ​បែង​ចែង​ទ្រព្យសម្បត្តិ និង​កូន ។​ការ​ប្តឹង​លែងលះ​គ្នា​ត្រូវ​បាន​តុលាការ​បាន​កោះហៅ​២​លើក​មក​ហើយ ដើម្បី​អោយ​ប្តី​ចូលខ្លួន​បំភ្លឺ ហើយ​គាត់​មិន​ចូល ហើយ​គេច​រហូត​មក ព្រមទាំង​យក​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង​២​គ្រឿង​មក​ជាមួយ ហើយ​គេចខ្លួន មក​សាង​ស្នេហ៍​ថ្មី​ទាំង​ខ្លួន​មិន​ទាន់​ដាច់ ។

តាម​ស្ត្រី​ជា​ប្រពន្ធដើម​អោយ​ដឹង​ទៀត​ថា ដោយសារ​ប្តី​មិន​ចូលខ្លួន​ដោះស្រាយ ទុក​អោយ​នាង​ជា​អ្នក​ទទួល​បន្ទុក​ធ្ងន់ធ្ងរ ចិញ្ចឹម​កូន និង​បង់​ធានា​គារ បាន​ដាច់​ចិត្ត តាម​រក​ប្តី អោយ​ចូលខ្លួន​រក​រថយន្ត​តែ​ប្តី​គេច​បាត់ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធចុង​បានអោយ​ដឹង​ថា នាង​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធដើម​ជេរ​ប្រ​ចោល​ទាំង​ក្នុង​ហ្វេ​ស​ប៊ុ​ក និង​តាម​មក​ជេរ​ដល់​មុខ​ផ្ទះ​ទៀត​ទើប​នាង​ទ្រាំ​លែង​បាន ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា បន្ទាប់​ពី​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍ ដោយសារ​តែ​របួស​មិន​ធ្ងន់​នគរបាល​ក៏​បាន​សម្របសម្រួល ធ្វើ​កិច្ចសន្យា​ឈប់​ប្រើ​ហិង្សា​ទៀត ហើយ​ណែនាំ​អោយ​ភាគ​ខាង​ប្រុស​ចូលខ្លួន​ទៅ​តុលាការ ដើម្បី​ផ្តាច់​សង្វាស់​អោយ​ដាច់​ទើប​មាន​សិទ្ធ​យកប្រពន្ធ​មួយទៀត​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ