ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Amazon អាច​ជួយ​ដឹក​ជញ្ជូន​ឧបករណ៍​ធ្វើតេស្ត​កូ​វី​ដ​១៩ ជុំវិញ​ពិភពលោក

4 ឆ្នាំ មុន

បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក គឺ​លោកនាយក​ប្រតិបត្តិ ជេ​ហ្វ បេ​សូ​ស (Jeff Bezos) របស់ Amazon បាន​ចែករំលែក​លើ Instagram…

បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក គឺ​លោកនាយក​ប្រតិបត្តិ ជេ​ហ្វ បេ​សូ​ស (Jeff Bezos) របស់ Amazon បាន​ចែករំលែក​លើ Instagram កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក​ថា លោក​បាន​ប្រជុំ​អន​ឡាញ​ជាមួយនឹង​លោក ថេ​ដ្រូ​ស អា​ដាណ​ម ហ្គេ​ប្រេ​យេ​សូ​ស (Tedros Adhanon Ghebreyesus) ដែល​ជា​ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) និង​បាន​សម្រេច​នូវ​វី​ធី​ជា​ច្រើន​ដែល Amazon កំពុង​តែ​ចូលរួម​ជួយ​ដល់ WHO ក្នុង​ការ​ឆ្លើយ​តប​នឹង​កូ​វី​ដ​១៩ ។

យោង​ទៅ​តាម​លោក​បេ​សូ​សបាន​ឲ្យ​ដឹង​ថា Amazon បាន​ផ្តល់​ជា​ការ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​ជូន​ដល់ WHO ហើយ​ដែល​រួម​មានការ​ជួយ​ផ្តល់​ជា​បច្ចេកវិទ្យា Artificial Intelligence ក្នុង​ការ​តាមដាន​ការ​រាតត្បាត​នៃ​វីរុស​ខាងលើ និង​ជួយ​បកប្រែ​រាល់​ឯកសារ និង​សម្ភារៈ​នានា​របស់​អង្គការ​ខាងលើ​ផង​ដែរ ។

លោក បេ​សូ​ស បាន​សរសេរ​ថា «​កិច្ចការ​បច្ចុប្បន្ន​របស់​ពួក​យើង​ជាមួយ WHO រួម​មាន​៖ ការ​បង្កើន​លទ្ធភាព និង​សន្តិសុខ​សម្រាប់​គេហទំព័រ​របស់ WHO ផ្តល់ ML(Machine Learning) និង AI សម្រាប់​ការ​ផ្តួចផ្តើម Epidemic Intelligence from Open Sources របស់ WHO ជួយ​ក្នុង​ការ​បកប្រែ​នៃ​ឯកសារ​របស់ WHO ផ្តល់​ជា​ជំនួយ​ផ្នែក​ភស្តុ​ភា​» ។

លោក​មិន​បាន​ផ្តល់​ជា​ព័ត៌មាន​លម្អិត​ទេ​ថា​ជំនួយ​ផ្នែក​ភស្តុ​ភារ​រួម​មាន​អ្វីខ្លះ ប៉ុន្តែ​អ្នក​ដឹក​ជញ្ជូន​របស់ Amazon អាច​នឹង​ចូលរួម​ក្នុ​ងារ​ដឹក​ជញ្ជូន​ឧបករណ៍​ធ្វើតេស្ត​ដោយ​ខ្លួនឯង​ឲ្យ​ទៅ​កាន់​សាធារណជន​ក្នុង​ពេល​ខាង​មុខ ។ លោក​បាន​បន្ត​ទៀត​ថា «​ពួក​យើង​បាន​ពិភាក្សា​ពី​តម្រូវការ​ចាំបាច់​សម្រាប់​សកម្មភាព​រួម​ក្នុង​ការ​ផលិត និង​ចែកចាយ​ឧបករណ៍​ធ្វើតេស្ត​កូ​វី​ដ​១៩» ។

នៅ​ចក្រភព​អង់គ្លេស Amazon បាន​យល់ព្រម​ក្នុង​ការ​ដឹក​ជញ្ជូន​ឧបករណ៍​ធ្វើតេស្ត​ទាំងនេះ​រាល់​លាន​ទៅ​ឲ្យ​បុគ្គលិក​ផ្នែក​សុខាភិបាល​មុន​នឹង​ចែកចាយ​ទៅ​ឲ្យ​សាធារណជន​បន្ត​ទៀត ។
ផ្ទុយ​ពី​មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដទៃ​ក្នុង​សហរដ្ឋអាមេរិក លោក បេ​សូ​ស មិន​បាន​ប្រកាស​ជា​សាធារណៈ​ទេពី​ការ​បរិច្ចាគ​របស់​លោក​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​រាតត្បាត​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ