ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីកាក់ឡាន​ដែល​កូនស្រី​លួច​របស់​ឪពុក​​​ម្តាយ​ពីខេត្ត​កំពង់​ឆ្នាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណីមួយ​បង្ក​ការភ្ញាក់​ផ្អើ​ល​អ្នកដំណើរ​តាម​ផ្លូវ​ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៨ ​មីនា នៅ​ចំណុច​​ផ្លូវ​បេតុង ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ​ខណៈក្រុមគ្រួសារ…

រាជធានី​ភ្នំពេញ ៖ ករណីមួយ​បង្ក​ការភ្ញាក់​ផ្អើ​ល​អ្នកដំណើរ​តាម​ផ្លូវ​ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៨ ​មីនា នៅ​ចំណុច​​ផ្លូវ​បេតុង ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ​ខណៈក្រុមគ្រួសារ រួមទាំងសមត្ថកិច្ច​បាន​​តាមទាន់នារីម្នាក់កំពុងបើក​រថយន្ត​តាមផ្លូវ ។​

ប្រភព​ពី​កន្លែងកើតហេតុថា ជាករណីនារី​​​ម្នាក់នេះ មាន​គូរ​ដណ្តឹង​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ ​តែនាងលួច​មាន​អ្នក​ថ្មី ដោយលួច​យក​​រថយន្ត​របស់​ឪពុក​ម្តាយ​បើក​រត់គេច​មក ហើយត្រូវ​ក្រុម​គ្រួសារ​ទាន់​នៅ​ចំណុច​ខាងលើ ​។ នារីដែលបង្ក​ភ្ញាក់ផ្អើល​ខាងលើ​អាយុ​២១​ឆ្នាំ ជាបុគ្គលិក​ក្រុមហ៊ុន​ឯកជន មាន​ទី​លំ​នៅខេត្ត​កំពង់​​ឆ្នាំង ទើប​តែ​​​មក​ស្នាក់​​ភ្នំពេញ​​​បាន២​ខែ​ ។

បើ​តាម​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ទៀត​ថា ​នាង​គូដណ្តឹង​តែ​រស់នៅ​ជាមួយ​គ្នា​ជាង​២​ឆ្នាំ​មក​ហើយ ។ ស្រាប់តែ​រយៈ​ពេល​២​ខែ​មកនេះ​ នាង​លួច​មាន​ស្នេហា​​ថ្មីនៅមកនៅ​​ក្រុងភ្នំពេញគ្មានដំណឹងទេ ថែមយក​ទាំង​រថយន្ត​ព្រុស​មួយ​គ្រឿង​ ពណ៌ក្រហម ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 2B-3253 មក​ជាមួយ​ផង ។

​​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២៨​ មីនា នេះ​ ​នាងបានលេចមុខ​ទៅ​ផ្ទះ ដោយលួច​គាស់​ទ្វារ​ចូល ប្រមូល​យក​ខោអាវ និងយកទ្រព្យសម្បត្តិទៀតផង ប៉ុន្តែ​​ត្រូវក្រុម​គ្រួសារ​ទាន់ ធ្វើការ​ឃាត់និងដេញពីកំពង់ឆ្នាំង និងដល់ទីតាំងកើតហេតុនេះ ។

កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ