ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​មិន​អាច​ចូល​កម្ពុជា​បាន បើ​គ្មាន​លិខិតបញ្ជាក់​គ្មាន​កូ​វី​ដ-​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

កម្ពុជា​បាន​ប្រកាស​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ ពេល​មក​ដល់​និង​ទិដ្ឋាការ​អេ​ឡិច​ត្រូ​និ​ក ដល់​ជនបរទេស​ទាំងអស់​ហើយ​ក៏​ទាមទារ​អោយ​អ្នក​ដែល​មាន​បំណង​ចូល​ប្រទេស​កម្ពុជា ​ត្រូវ​មាន​លិខិតបញ្ជាក់​សុខភាព​និង​ការ​ធា​នា​​រ៉ាប់រង​សុខភាព​មាន​តម្លៃ​ជា​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​ផង​ដែរ​ ទើប​អាច​ចូល​ប្រទេស​កម្ពុជា​បាន​ ។ ការ​រឹត​បន្តឹង​នេះ​ មាន​គោលបំណង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​នៅ​កម្ពុជា ​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​…

កម្ពុជា​បាន​ប្រកាស​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ ពេល​មក​ដល់​និង​ទិដ្ឋាការ​អេ​ឡិច​ត្រូ​និ​ក ដល់​ជនបរទេស​ទាំងអស់​ហើយ​ក៏​ទាមទារ​អោយ​អ្នក​ដែល​មាន​បំណង​ចូល​ប្រទេស​កម្ពុជា ​ត្រូវ​មាន​លិខិតបញ្ជាក់​សុខភាព​និង​ការ​ធា​នា​​រ៉ាប់រង​សុខភាព​មាន​តម្លៃ​ជា​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​ផង​ដែរ​ ទើប​អាច​ចូល​ប្រទេស​កម្ពុជា​បាន​ ។ ការ​រឹត​បន្តឹង​នេះ​ មាន​គោលបំណង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​នៅ​កម្ពុជា ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨​ មីនា នេះ ​និយាយ​
ថា​ កម្ពុជា​ផ្អាក​ការ​លើកលែង​ទិដ្ឋាការ ការ​ផ្តល់​ទិដ្ឋាការ​ទេសចរណ៍ ទិដ្ឋាការ​តាម​អេ​ឡិច​ត្រូ​និក និងទិដ្ឋាការ​ពេល​​មក​ដល់​ជូន​ជនបរទេស​ទាំងអស់ រយៈ​ពេល​៣០​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​៣០​ ម​ីន​ា ទៅ ​។

ជនបរទេស​ដែល​មាន​បំណង​ចូល​ប្រទេស​កម្ពុជា​ ត្រូវ​សុំ​ទិដ្ឋាការ​ជា​មុន​តាម​ស្ថានទូត​កម្ពុជា​នៅ​បរទេស​ហើយ​​តម្រូវ​អោយ​មាន​លិខិតបញ្ជាក់​សុខភាព​គ្មាន​កូ​វី​ដ​១៩​ និង​មាន​ធានា​រ៉ាប់រង​សុខភាព​តម្លៃ​៥​ម៉ឺន​ដុល្លារ​។

អត្ថបទសរសេរ ដោយ