ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំពាក់លុយធនាគារនឹងទទួលបានការសម្រួល​សងបំណុល

4 ឆ្នាំ មុន
  • ភ្នំពេញ

ធនាគារជាតិ​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច​មួយ​ណែនាំ​អោយ​ធនាគារ​ទាំងអស់​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សម្រួល​ដល់​ការ​សងបំណុល​របស់​ប្រជាជន ​ដែល​ជួប​ការ​លំបាក​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​ដែល​បង្ក​ឡើង​ដោយសារ​កូ​វី​ដ-​១៩​ ជា​ពិ​េ​សស​គឺ​កម្មករ​កាត់ដេរ អ្នក​រត់​កង់​បី និង​អ្នកទិញ​ផ្ទះ​ជាដើម​ ។ នៅ​ក្នុង​សារាចរ​ណែនាំ​ស្តី​ពី​ការ​រៀបចំ​ឡើង​វិញ​ ក្នុងអំឡុងពេល​រង​ផល​ប៉ះពាល់​ការ​រាលដាល​របស់​វីរុស​កូ​វី​ដ-​១៩…

ធនាគារជាតិ​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច​មួយ​ណែនាំ​អោយ​ធនាគារ​ទាំងអស់​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សម្រួល​ដល់​ការ​សងបំណុល​របស់​ប្រជាជន ​ដែល​ជួប​ការ​លំបាក​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​ដែល​បង្ក​ឡើង​ដោយសារ​កូ​វី​ដ-​១៩​ ជា​ពិ​េ​សស​គឺ​កម្មករ​កាត់ដេរ អ្នក​រត់​កង់​បី និង​អ្នកទិញ​ផ្ទះ​ជាដើម​ ។

នៅ​ក្នុង​សារាចរ​ណែនាំ​ស្តី​ពី​ការ​រៀបចំ​ឡើង​វិញ​ ក្នុងអំឡុងពេល​រង​ផល​ប៉ះពាល់​ការ​រាលដាល​របស់​វីរុស​
កូ​វី​ដ-​១៩ ចុះ​ថ្ងៃ​ទី​២៧​ មីនា ធនាគារជាតិ​បាន​ណែនាំ​អោយ​ធនាគារ​ និង​គ្រឹ​ស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ ​យកចិត្ត​ទុកដាក់​ ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​​ជាក់ស្តែង​ និង​អនុញ្ញាត​អោយ​រៀបចំ​ឡើង​វិញ​ ចំពោះ​វិស័យ​អា​​ទិ​ភាព​ ដែល​មាន​ដូច​ជា​ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយ​រាប់ប​ញ្ជូ​ល​ទាំង​ចំណីអាហារ និង​ភេ​ស​ជ្ជៈ និង​សេវាកម្ម​គាំទ្រ​ផ្សេង​ទៀត​) វិស័យ​កាត់ដេរ (ដោយ​រាប់​ទាំងនិយោជិត​) សំណង់ (ចំពោះ​ឥណទាន​សាងសង់​ផ្ទះ ​ហាង​ដំបូង ​និង​ឥណទាន​ទិញ​ផ្ទះ​ដំបូង​) និងវិស័យ​ដឹក​ជញ្ជូន ( ជា​ពិសេស​អ្នកបើកបរ​តាក់ស៊ី និងអ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ និង​ឡូ​ជី​ស្ទិ​ក​ ។

ការ​សម្រួល​នោះ ​រួម​មានការ​ពន្យារ​ពេល​សង ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ឬ​ក៏​បន្ថយ​ចំនួន​ប្រាក់​ដែល ត្រូវ​​សង​នៅ​ឥណប្រតិទាន និង​ការ​អនុគ្រោះ​មួយ​ចំនួន​ទៀត​ ។

ដូច្នេះ ​នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ​ដែល​នឹង​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាជន​ជា​ច្រើន​ ពិ​េ​សស​អ្នក​ក្រីក្រ​។ ព័ត៌មាន​លម្អិត​សូម​អាច​សារាចរ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ