កូវីដ=រើសអើង


ពូជសាសន៍​ខ្មែរ​យើង​…​តាម​កត់សម្គាល់​…​ចេះ​គោរព​រាប់អាន​ស្រឡាញ់​…​ពោរពេញ​ទៅ​ដោយ​មនោ​សញ្ចេត​នា​…​ចេះ​រាក់ទាក់​ស្និទ្ធស្នាល​…​មិន​ចេះ​រើសអើង​ឡើយ ។

តាម​កត់សម្គាល់​ទៀត​…​តាំង​តែ​ពី​មេរោគ​កូ​វី​ដ​-១៩​ចូល​ឈ្លានពាន​…​ក្រោយ​ពី​បាន​យល់​ដឹង​នូវ​វិធី​ការពារ​ការ​ចម្លង​មេរោគ​នេះ​មក​…​ជំងឺ «​រើសអើង​» កើត​មាន​ដោយ​ឯកឯង​…​កើត​មាន​ពេញបន្ទុក​…​ពី​ទីក្រុង​ដល់​ជនបទ ។​ល ។

បាន​កត់សម្គាល់​ឃើញ​ទៀត​…​ឃើញ​ជនបរទេស​បែប​អឺរ៉ុប​នៅ​ទីណា​…​ច្រើន​ដើរ​ចេញ​ឆ្ងាយ​…​អត់​ហ៊ាន​នៅ​ជិត​ទេ​…​ឃើញ​ខ្មែរ​អ៊ិ​ស្លា​ម​លក់​សាច់​គោ​…​ភាគច្រើន​គេច​ចេញ​អត់​ហ៊ាន​ចូល​ទិញ​ទេ​…​មាន​សាច់ញាតិ​មក​ពី​ឆ្ងាយ​…​ឬ​មក​ពី​បរទេស​…​ពី​ដើម​មករ​ត់ទៅ​ចាប់ដៃ​ឱប​ចង្កេះ​ទទួល​…​រាក់ទាក់​ជិត​ស្និទ្ធ​ឱប​ថើប​ក៏​មាន​…

ប៉ុន្តែ​ពេល​នេះ​…​គ្រាន់តែ​ឈរ​ញញឹម​ទទួល​ពី​ចម្ងាយ​របៀប​សោះអង្គើយ​…​មាន​គូស្នេហ៍​ខ្លះ​ដែល​ឧស្សាហ៍​ជួប​គ្នា​…​បណ្តើរគ្នា​ណែ​ប​និត្យ​កៀក​កិត​…​ពេល​នេះ​គេច​ចេញពី​គ្នា​…​លែង​ហ៊ាន​ឱ​បរិត​គ្នា​រមួល​ចង្កេះ​…​អ្នក​ខ្លះ​ធ្លាប់​បបួល​គូស្នេហ៍​ទៅ​គៀងទា​ឱ្យ​អា​ឡេវ​…​ក៏​គេច​ចេញ​លែង​ជួប​គ្នា​ដែរ​…​ព្រោះតែ​ទប់ស្កាត់​មេរោគ​កូ​វី​ដ ។

តាម​កត់សម្គាល់​ទៀត​…​មាន​ច្រើន​ណាស់​រាប់​មិន​អស់​ទេ​…​រឿង​រើសអើង​ដាក់​គ្នា​នេះ​…​លើកលែងតែ​ក្នុង​គ្រួសារ ​ប្រពន្ធ​ កូន ចៅ ​ម៉ែ ឪ ដែល​រស់នៅ​រួម​គ្នា​…​ក្រៅពី​នេះ សូ​ម្បី​ស្រី​ស្នេហ៍​ធ្លាប់​រួម​រិ​ត​ស្ទើរ​ដាច់​ចង្កេះ​…​ក៏​សុំ​បាយ​បាយ​មួយ​រយៈ​សិន​ដែរ​…​លែង​សូវ​ទុកចិត្ត ព្រោះ​សង្ស័យ​គិត​ថា​…​ម្តង​អញ ម្តង​គេ​…​ម្ល៉ោះហើយ​គួប​ផ្សំ​មាន​ជំងឺ​រើសអើង​ផង​…​ទុក​រឿង​ស្នេហ៍​នៅ​ម្តុំ​…​ចាំ​អស់​អា​កូ​វី​ដ​ចាំ​ជួប​គ្នា​ជា​ថ្មី​…​ស្តារ​ដើម​ឱ្យ​ណា​ណី​ម្តង ។

នៅ​មានរឿង​ពិត​ច្រើន​ទៀត​…​ដោយសារ​តែ​ជំងឺ​រើសអើង​…​មានគ្រួសារ​មួយ ប្តី​ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ​ជាង​មួយ​ឆ្នាំ​…​ពេល​វិល​ដល់​ផ្ទះ​វិញ​…​ប្រពន្ធ​ក៏​ពាក់​ម៉ាស​…​ប្តី​ក៏​ពាក់​ម៉ាស​…​អត់​ហ៊ាន​ឱ​បរិត​ដោយ​ក្តី​ស្រឡាញ់ ដោយ​ក្តី​នឹករ​ឮ​ក​ទេ​…​សុំ​គ្នា​នៅ​ឆ្ងាយ​១៤​ថ្ងៃ​សិន​…​ ដើម្បី​ប្រឆាំង​អា​កូ​វី​ដ​…​កុំ​អាល​ច្រេ​ម​ច្រុំ​អី​…​ទោះបី​ឃ្លាន​រៀងខ្លួន​ក៏​ដោយ​…​េ​ហ ! េ​ហ !

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ