ក្រសួង​នឹង​ចាត់វិធានការ​តាម​ច្បាប់ ចំពោះ​អ្នក​ឆ្លៀតឱកាស​តំឡើង​ថ្លៃ​ទំនិញ


រាជធានី​ភ្នំពេញ ៖ ក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន​ឲ្យ​ជ្រាប​ថា ក្នុង​កាលៈទេសៈ​ប្រទេស​ជាតិ​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត Covid-19 ក្រសួងពាណិជ្ជកម្ម​បាន​សង្កេត​ឃើញ​ថា ម្ចាស់​ហាង​លក់ទំនិញ អាជីវករ និង​អ្នក​លក់ដូរ​ទំនិញ​តាម​អ៊ី​ន​ធឺ​ណែ​ត​មួយ​ចំនួន​បាន​ឆ្លៀតឱកាស​លក់​តំឡើង​ថ្លៃ​ទំនិញ ដូច​ជា​ម៉ាស​ការពារ​មុខ អាល់កុល​លាងដៃ ចា​ហ៊ួ​យ​ជាតិ​លាងដៃ ឧបករណ៍​ស្ទង់កម្តៅ និង​គ្រឿង​បរិភោគ​ដទៃ​ទៀត លើ​ទីផ្សារ​ទូ​ទាំង​ប្រទេស ដែល​សកម្មភាព​ទាំងនេះ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សង្គម ។

ក្រសួង​នឹង​ចាត់​មន្ត្រី​ជំនាញ​ចូលរួម​សហការ​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ស្រាវជ្រាវ ត្រួតពិនិត្យ គុណភាព និង​ថ្លៃ​ទំនិញ ព្រមទាំង​អនុវត្ត​វិធានការ​តាម​ច្បាប់ ក្នុង​ករណី​ឃើញ​ជនខិលខូច ឆ្លៀតឱកាស​លក់​ឡើងថ្លៃ កេង​ចំនេញ​ហួសហេតុ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ