ឆាត​ណាត់គ្នាបន្លំ​​ជា​សង្ឃ​ដើរ​​បិណ្ឌបាត ​ហើយសំងំជក់​ក្នុង​ផ្ទះ​សំណាក់​


ខេត្ត​កណ្តាល​ ៖​ ជនសង្ស័យ​​៧​នាក់ក្រោយឆាត​ណាត់គ្នាបន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌបាតរួច​​ចូលទៅ​​ដេក​ផ្ទះ​សំណាក់ និងមាន​ប្រើប្រាស់​គ្រឿងញៀនទៀតផង ត្រូវ​បាន​​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​ឡោម​ព័ទ្ធ​និង​ឃាត់ខ្លួន​បាន​តែ​ម្តង ។ ហេតុ​ការ​ណ៍នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៧ ​មីនា ​វេលា​ម៉ោង​០៧ ​និង​៣០​នាទី
នៅ​ចំណុច​ផ្ទះសំណាក់​ម៉ា​ហេង ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ​។

ជនសង្ស័យ​​៧​នាក់ ទី​១-ឈ្មោះ​ទៀប សុខ​ម៉ៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​ខ្នុរ ឃុំ​កំពង់​សឹង ស្រុក​បាភ្នំ ខេត្តព្រៃវែង ទី​២-​ឈ្មោះ​សេះ ឌី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​វាល​ត្បាល ឃុំ​មាន​ជ័យ ស្រុក​ឈូក ខេត្តកំពត ទី​៣​-ឈ្មោះ​សន ឆឺ​ត ភេទ​ប្រុស​ន​អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​នៅ​ភូមិ​ព្រៃ​ពី ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត ទី​៤-​ឈ្មោះ​ច្រឹប មាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​ព្រៃ​ពី​ឃុំ​ស្រែ​ជា​ខាងជើង​ស្រុក​ដងទង់ ខេត្តកំពត ទី​៥​-ឈ្មោះ​ហ៊ុន រុន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​នៅ​ភូមិ​ព្រៃ​ពី​ឃុំ​ស្រែ ជា​ខាងជើង​ស្រុក​ដងទង់​ខេត្ត កំពត ទី​៦​-ឈ្មោះ​សន ទី​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិត រា​នៅ​ភូមិ​ព្រៃ​ពី​ឃុំ​ស្រែ​ជា​ខាងជើងស្រុក​ដងទង់​ខេត្តកំពត និងទី​៧​-ឈ្មោះ​ឈៀង ឆវី ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ នៅ​ភូមិ​អូ​តា​គី ឃុំ​អូ​តា​គី​ស្រុក​ថ្មគោល ​ខេត្តបាត់ដំបង​។

លោក​វរ​សេនី​យ៍ មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល​បាន​ប្រាប់​អោយ​ដឹង​ថា​ កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា​នៅផ្ទះ​សំណាក់​ខាងលើ ​មានមុខ​សញ្ញា​គួរ​សង្ស័យ​ទើប​សហការ​ជាមួយ​ប៉ុស្តិ៍​លំហាច ឆក់​ឈើ​នាង​ព្រៃ​ពួច ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោកស្នងការ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​ និង​មានការ​រួច​ពី​រដ្ឋបាល​សាលាស្រុក លោក​មេឃុំ​លំហាច​ ចុះ​ដល់​ផ្ទះសំណាក់​យីហោ​(​ម៉ា​ហេង​)​ត្រួតពិនិត្យ​រក​ឃើញ​ជនសង្ស័យ​ចំនួន​៧​នាក់ ​ដែល​មានឈ្មោះ​ខាងលើ​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​​ថា​ ខ្លួន​បាន​ស្គាល់គ្នា​តាម​ឆាត​ ហើយ​បាន​ណាត់ជួប​គ្នា​នៅ​កំ​បូល​ដោយ​ជួយ​រថយន្ត​សំរាប់​ដឹក​ខ្លួន​ដើរ​បិណ្ឌ​បាត្រ ក្នុង​១​នាក់​យក​តម្លៃ​២០០០០​រៀល​ហើយ​ខ្លួន​ចាប់ផ្តើម​ដើរ​បិណ្ឌ​បាត្រ កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២០ ចាប់ពី​ផ្សារ​ថ្នល់ទទឹង​រហូត​ដល់​កំ​បូល ហើយ​ប្តូរ​ខោអាវ​នៅ​លើ​រថយន្ត​។ បញ្ជាក់​ជនសង្ស័យ​​​ប្រើ​សារធាតុ​ញៀន​៣​ខែ​មក​ហើយ​ ។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ