ជក់បារី​អាច​នាំ​អោយ​ឆ្លង​កូ​វី​ដ​-១៩​៖ WHO


អង្គការ​សុខភាព​ពិភពលោក​បានអោយ​ដឹង​ថា​ ការ​ជក់បារី​នឹង​បង្កើន​ហានិភ័យ​ដល់​មនុស្ស​នៅ​ក្នុង​ការ​ឆ្លង​មេ​រោគ​កូ​វី​ដ​-១៩​។

នៅ​ក្នុង​សារ​អប់រំ​របស់​ខ្លួន​ ដែល​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​កបាន​ពន្យល់​ថា​ ការ​យកដៃ​ទៅ​កាន់​មាត់​អាច​​ប​ញ្ជួ​ន​មេ​រោគ​ទៅ​ក្នុង​ខ្លួន​មនុស្ស ​។

អង្គការ​សុខភាព​ពិភពលោកក៏​បាន​និយាយ​ដែរ​ថា​ ការ​ជក់បារី​បំផ្លាញ​សួត​នៃ​ផ្នែក​ផ្សេង​ទៀត​នៃ​ខ្លួន​មនុស្ស​។ ដូច្នេះ វា​ប្រហែលជា​អាច​ធ្វើ​អោយ​មនុស្ស​មាន​កម្រិត​ធ្ងន់​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ដូច្នេះ បើ​ខ្លាច​កូ​វី​ដ​-១៩​ នាំទុក្ខ​ដល់​ខ្លួន​នោះ ប្រជាជន​កម្ពុជា​មិន​ត្រូវ​ជក់បារី​ទេ​ ។

តាម​របាយការណ៍​ថ្ងៃនេះ បាន​បង្ហាញ​ថា កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​ចំនួន​១០២ ករណី​ហើយ បន្ទាប់​ពី​បាន​រក​ឃើញ​ថ្មី​ចំនួន​បួន​ករណី​ទៀត​នៅ​ថ្ងៃនេះ ​៕

គួរ​យល់​ដឹង

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ