ប្រាក់ដុល្លារអាមេរិកជាធម្មតាតែងតែមានការប្រែប្រួលស្ទើរតែរាល់ថ្ងៃបើធៀបជាមួយប្រាក់រៀលខ្មែរ ប៉ុន្តែពេញមួយសប្តាហ៍នេះការប្រែប្រួលនៃហាងឆេងអត្រាប្តូរប្រាក់ហាក់មាន កម្រិតឡើងចុះតិចតួចប៉ុណ្ណោះ ។
ដូច្នេះ សូមមកដឹងពីអត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀប នឹងប្រាក់រៀលក្នុងសប្តាហ៍នេះទាំងអស់គ្នា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី ២៧ខែមីនា ឆ្នាំ ២០២០មកនេះឱ្យដឹងថា ១ដុល្លារអាមេរិកទិញចូល ៤.០៦៥,០០ រៀល លក់ចេញ ៤.០៨៨,០០ រៀល ដែលកាលពីថ្ងៃទី ២៦មីនា ១ដុល្លារទិញចូល ៤.០៦៧,០០ រៀល និងលក់ចេញ ៤.០៨៨,០០ រៀល ។
ទន្ទឹមនេះដែរកាលពីថ្ងៃទី ២៥មីនា គឺ ១ដុល្លារទិញចូល ៤.០៦៥,០០ រៀល លក់ចេញ ៤.០៨៣,០០ រៀល ខណៈកាលពីថ្ងៃទី ២៤ទិញចូល ៤.០៥៥,០០ រៀល និងលក់ចេញ ៤.០៧៥,០០ រៀល ។ ជាមួយគ្នានេះដែរកាលពីថ្ងៃទី ២៣មីនាដើមសប្តាហ៍ គឺ ១ដុល្លារអាមេរិកទិញចូល ៤.០៥៣,០០ រៀល និងលក់ចេញ ៤.០៧៥,០០ រៀល ។ កម្មវិធីនេះឧបត្ថម្ភដោយ អេស៊ីលីដា ទាន់ចិត្ត ដែលលោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈទូរស័ព្ទ ចល័តដំណើរការដោយ Android និង iOS ៕ អត្ថបទសហការ
បញ្ជាក់ ៖ អេស៊ីលីដាទាន់ចិត្ត ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS
ចែករំលែកព័តមាននេះ