ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១៤​ឆ្នាំ​គេចក្នុងស្រុក​ថៃ ផ្ទុះ​​មេរោគកូ​វី​ដ​-១៩​ចូល​ស្រុក​វិញ​ ដូចមក​​ចូល​គុក

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ដែល​រត់ចោលស្រុក​កំណើតអស់​រយ​:​ពេល​១៤​ឆ្មាំ ទៅ​ធ្វើ​ពលករ​នៅ​ស្រុក​ថៃ ក្រោយ​ចាប់រំលោភ​ស្ត្រី​គម្នាក់ ពេល​នេះ​ត្រូវ​កម្លាំង​នគរបាល​ផ្នែក​អនុវត្ត​ដីកាចាប់ខ្លួន កាលពី​វេលា​ម៉ោង​១០​ព្រឹក​នៅ​ថ្ងៃ​ទី ២៧ មីនា គឺ​បន្ទាប់​ពី​មេរោគ​កូ​វី​ដ-១៩​ថ្មី…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ដែល​រត់ចោលស្រុក​កំណើតអស់​រយ​:​ពេល​១៤​ឆ្មាំ ទៅ​ធ្វើ​ពលករ​នៅ​ស្រុក​ថៃ ក្រោយ​ចាប់រំលោភ​ស្ត្រី​គម្នាក់ ពេល​នេះ​ត្រូវ​កម្លាំង​នគរបាល​ផ្នែក​អនុវត្ត​ដីកាចាប់ខ្លួន កាលពី​វេលា​ម៉ោង​១០​ព្រឹក​នៅ​ថ្ងៃ​ទី ២៧ មីនា គឺ​បន្ទាប់​ពី​មេរោគ​កូ​វី​ដ-១៩​ថ្មី បង្ខំ​ជន​នេះ​វិល​ត្រឡប់​ពី​ប្រ​ទស​ថៃ ចូល​ស្រុក​វិញ នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់​។

លោក​កង សុ​ផា​ន់​ណា នាយ​រង​ការិយាល័យ​កំរិត​ធ្ងន់ ទ​ទូល​បន្ទុក​ផ្នែក​អនុវត្ត​ដីកាបានឱ្យ​ដឹង​ថា ជន​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ ឈ្មោះ លឿ​ត តុង​ហាន់ អាយុ​៣៥​ឆ្នាំ រស់នៅ​ចំណុច​ភូមិ-ឃុំ​ខាងលើ​ ។ ជន​នេះ ​ត្រូវ​ក​ម្កាំ​ង​នគ​របាល​ផ្នែក​អនុវត្ត​ដីកានៃ​អធិការ​ស្រុក​បាណ​ន់ចាប់ខ្លួន​ ដោយ​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៣៣០​ដ ច ខ ចុះ​ថ្ងៃ​ទី​៣០​មេ​សា ឆ្នាំ​២០០៧ ដោយ​ចៅក្រម​ស៊ើបសួរ លោក​ឌុ​ច សុខ​សា​រិ​ន ​។ លោក​សុ
ផា​ន់​ណា បាន​បញ្ជាក់​ថា បើ​យោង​លើ​តាម​ដីកាចាប់ខ្លួន​នេះ ព្រះរាជអាជ្ញា​រង លោក​កូយ កាន់​យ៉ា បាន​ចោទប្រកាន់​ជន​ឈ្មោះ លឿ​ត តុង​ហាន់ នេះ​ពី​បទ «​រំលោភ​សេពសន្ថវៈ» ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ ដែល​ជា​មនុស្ស​គរ​ហើយ​រស់នៅ​ផ្ទះ​នៅ​ក្បែរ​គ្នា តែ​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់ កាលពី​ថ្ងៃ​ទី​០៧ មីនា ឆ្នាំ​២០០៦ កន្លង​ទៅ​។

ជាមួយនឹង​ការ​ចាប់ខ្លួន​នេះ ឈ្មោះ លឿ​ត តុង​ហាន់ បាន​សារភាព​ថា កាលនោះ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ទៅ​លើ​ក្មេង​ស្រី​គរ​នោះ​មែន​។ ជន​នេះ​និយាយ​ថា ក្រោយ​ប្រព្រឹត្ត​បាន​សម្រេច​ខ្លួន​បាន​រត់ចោលស្រុក​កំណើត ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​រហូត ដោយ​ធ្វើ​ជា​អ្នក​បើក​អូ​ប័​រ​។ ប៉ុន្តែ​ស្រប​ពេល​ប្រទេស​ថៃ ចាប់​ផ្ដើ​ប​ផ្ទុះ​មេរោគកូ​វី​ដ-១៩ ថ្មី កាន់តែ​ខ្លាំង​ឡើង​ៗដូច​ប្រទេស​នានា​ដែរ ម្យ៉ាង​ខ្លួន​គិត​ថា រឿងរ៉ាវ​របស់​ខ្លួន​កើត​ឡើង​ជាង​១០​ឆ្នាំទៅ​ហើយ ទំនង​ត្រូវ​បាន​បញ្ចប់ ទើប​ខ្លួន​សម្រេច​វិល​ចូល​ស្រុក​កំណើត ក៏​ត្រូវ​សមត្ថកិច្ច​មក​ចាប់ខ្លួន​ល្មម​។

លោក​កង សុ​ផា​ន់​ណា បាន​ប្រាប់​ថា ពេល​នេះ ​កម្លាំង​ជំនាញ​ប​ឆ​ន​នាំ​ជនជាប់ចោទ​ឈ្មោះ លឿ​ត តុង​ហាន់ មក​កាន់​ស្នងការដ្ឋាន​ខេត្ត​ហើយ និង​កំពុង​រៀបចំ​បញ្ជូន​បន្ត​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ