ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធររាជធានី​បើកយុទ្ធនាការផ្សព្វ​ផ្សាយ និង​វិធានការ​ទប់ស្កាត់កូវីដ-១៩​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង​៤​និង​​១៣នាទីរសៀលថ្ងៃទី​១៧ មីនា ឆ្នាំ​២០២០នេះ នៅសាលារាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញ​បាន​បើកយុទ្ធនាការផ្សព្វផ្សាយ និង​វិធានការ​ទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩​ ។…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង​៤​និង​​១៣នាទីរសៀលថ្ងៃទី​១៧ មីនា ឆ្នាំ​២០២០នេះ នៅសាលារាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញ​បាន​បើកយុទ្ធនាការផ្សព្វផ្សាយ និង​វិធានការ​ទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩​ ។

ការបើកយុទ្ធនាការ​ខាងលើ​ស្ថិតក្រោមអធិបតី​ភាពលោក​ហ៊ុន ម៉ានី, លោកសាយ សំអាល់, លោក ស សុខា និង​លោកឃួង ស្រេង អភិបាល​រាជធានី​ ​ដោយមានការចូលរួមពី​កម្លាំង​សមត្ថកិច្ច ​​មានដូចជា ​ប៉ូលិស​, ​ប៉េអឹម និងអាជ្ញាធរសង្កាត់​-ខណ្ឌ​ផងដែរ​ ។​

យុទ្ធនាការខាងលើនេះ​ក៏មានចែក​ខិត្តប័ណ្ណ ​សាប៊ូ ម៉ាស់ អាល់កុល​ និង​ទែម៉ូម៉ែត្រ ដល់អាជ្ញាធរខណ្ឌ-​សង្កាត់ និង​មន្ទីរជំនាញពាក់ព័ន្ធទាំងអស់​ផងដែរ ។

អ្វីដែល​ជាការកត់សម្គាល់នោះ​ ក្នុងពិធីបើកយុទ្ធនាការ​ខាងលើ គេសង្កេតឃើញថា ទាំង​គណៈអធិបតី និង​អ្នក​ចូលរួម​បានឈរគម្លាតគ្នា​យ៉ាង​តិច១ម៉ែត្រ​ ។​ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ