ខេត្តក្រចេះ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា អ្នកស្រុក រួមជាមួយក្រុមគ្រួសារមានទុក្ខជាទម្ងន់ និងមានក្តីអាណិតអាសូជាពន់ពេកដល់លោកយាយជាជនពិការខ្វិនជើងពីកំណើតម្នាក់ កាលពីម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានលាចាកលោកយើងនេះហើយ ទៅកាន់ទីស្ងប់ស្ងាត់ដែលមិនវិលត្រឡប់ជារៀងរហូត។
សេចក្តីរាយការណ៍បន្តថា ចំពោះមូលហេតុដែលធ្វើឱ្យលោកយាយខាងលើត្រូវលាចាកលោកយើងនេះ គឺបណ្តាលមកពីលោកយាយធ្លាក់ចូលក្នុងធុងទឹក បណ្តាលលង់ទឹកបាត់បង់ជីវិតតែម្តង ដែលបានកើតឡើងនៅភូមិជ្រោះជ្រៅពោធិសាល ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។
សេចក្តីរាយការណ៍បន្តថា លោកយាយកំសត់ខាងលើនេះឈ្មោះ សាញ់ សានី អាយុ៦៣ឆ្នាំ ជាមនុស្សខ្វិនជើងពីកំណើត ។
បើតាមសាក្សីប្រាប់សមត្ថកិច្ចថា មុនកើតហេតុ លោកយាយរងគ្រោះបានចុះពីលើអង្រឹង ហើយឈោងទៅដងទឹកក្នុងធុង ក៏ស្រាប់តែផុតជើងផុតដៃធ្លាក់ចូលក្នុងធុងទឹកនោះទេ បណ្តាលឲ្យលង់បាត់បង់ជីវិតភ្លាមៗតែម្តងទៅ ។
ក្រោយពេលទទួលព័ត៌មាននោះភ្លាម នគរបាលប៉ុស្តិ៍ បានទៅដល់ និងពិនិត្យសាកសពលោកយាយឃើញថា ពិតជាលង់ទឹកពិតប្រាកដមែន ។ ក្រោយមកនគរងបាលប៉ុស្តិ៍ក៏ត្រូវបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ