ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​នារី​ម្នាក់ ផ្សព្វផ្សាយ​លក់​ថ្នាំ​ព្យា​បាល​ជំងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​និ​៣០​នាទី កម្លាំង​នៃ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួង​មហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​និ​៣០​នាទី កម្លាំង​នៃ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួង​មហាផ្ទៃ បាន​សហការ​ជាមួយ​អធិការដ្ឋាន​បឹង​កេងកង ដោយ​មានការ​អនុញ្ញាតិ​ពី​អយ្យការ​អម​សាលា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ឈ្មោះ កង សម្បត្តិ​នី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​លេខ​១២៨ ផ្លូវ​៤៣០ ក្រុម​ទី​០២ ភូមិ​១ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង មុខរបរ អាជីវកម្ម​អន​ឡាញ ពាក់ព័ន្ធ​ករណី ផ្សព្វផ្សាយ​លក់​ថ្នាំ​ដែល​គ្មាន​បញ្ជិកា និង​គ្មាន​ការ​ទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ទំនប់​ទឹក​។

សេចក្តីរាយការណ៍​បន្ត​ថា ដោយ​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ កន្លង​មកនេះ ឈ្មោះ កង សម្បត្តិ​នី បាន​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Eva Cambodia ដើម្បី​បង្ហោះ​លក់​ថ្នាំ Chloramine B ជា​សាធារណៈ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប៉ុន្ដែ​ឈ្មោះ កង សម្បត្តិ​នី មិន​បាន​បញ្ជា​ទិញ​ពី​បរទេស​មក​នោះ​ទេ ដោយសារ​ខ្លួន​មិន​ទាន់​ស្នើរ​សុំ​សិទ្ធិ​ពី​ក្រសួងសុខាភិបាល ហើយ​ក៏​មិន​ទាន់​មាន​អតិថិជន​បញ្ជា​ទិញ​នៅឡើយ​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា រហូត​ដល់​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ ទើប​ឈ្មោះ កង សម្បត្តិ​នី បានឃើញ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងសុខាភិបាល ដែល​បាន​បញ្ជាក់​ថា​ថ្នាំ​ដែល​ខ្លួន​បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក Eva Cambodia នោះ មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នោះ​ទេ​។

ក្រោយ​ពី​ធ្វើការ​សារភាព និង​ទទួល​ការ​សិក្សាអប់រំ ព្រមាន​ពី​មន្ត្រី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​រួច​មក ឈ្មោះ កង សម្បត្តិ​នី ត្រូវ​បាន​ឯកភាព​ពី​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យធ្វើ​កិច្ចសន្យា និង​មានការ​ធានា​ពី​បងស្រី ហើយ​ក៏​បាន​ត្រឡប់​ឱ្យទៅ​លំនៅ​ដ្ឋា​ន​វិញ តែ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការ​ឃ្លាំមើល​របស់​សមត្ថកិច្ច​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ