ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជា​ថ្នាក់ដឹកនាំ​ម្នាក់ គឺ​តែង​​បង្ហាញ​ជា​គំរូ​ដ៏​ល្អដល់​មន្ត្រី​ក្រោម​ឱវាទ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​មេដឹកនាំត្រូវ​តែធ្វើ​ជា​គំរូ​ល្អ​ទៅ​ដល់​កូនចៅ ។ ជាក់ស្តែង បានឃើញ​លោក​ឧត្តម​សេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ…

​រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​មេដឹកនាំត្រូវ​តែធ្វើ​ជា​គំរូ​ល្អ​ទៅ​ដល់​កូនចៅ ។ ជាក់ស្តែង បានឃើញ​លោក​ឧត្តម​សេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បង្ហាញខ្លួន​ក្នុង​ឯក​សណ្ឋាន​ការងារ ​ក្រោយពេល​លោក​បាន​កាត់សក់​ខ្លី ។

លោក​បញ្ជាក់ថា ជា​ថ្នាក់ដឹកនាំ​ម្នាក់គឺ​តែងតែ​បង្ហាញ​ជា​គំរូ​ដ៏​ល្អដល់​មន្ត្រី​ក្រោម​ឱវាទ ។ នេះបើយោងតាម​ផេ​ក​ស្នងការ​រាជធានី​ភ្នំពេញថ្ងៃ​ទី​២៧ មីនា ​។

ជាមួយនឹង​ការ​កាត់សក់​ខ្លី​របស់​លោក​នេះ ក៏​ត្រូវ​បាន​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គ​ស្នងការ​នគរបាល​ជាតិ យក​ជា​គំរូ​សម្រាប់​នគរបាល​ជាតិ​ទូ​ទាំង​ប្រទេស​ទៀត​ផង ។

ការ​បង្ហាញ​វត្តមាន​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ក្នុង​ឯកសណ្ឋាននិងកាត់សក់ខ្លីបែបនេះ គឺ​​ទទួល​បានការ​គាំទ្រ និង​ស្ងើចសរសើររូបលោក​គ្រប់​ៗ​គ្នាតាមរយៈខមមិនថា «លោក​ពិតជា​គួរ​ឱ្យ​គោរព សង្ហារ ​និង​ម៉ឺង​មាត់ ​មាន​អំណាច ​​ដែលកូនចៅគួរ​យកគំរូតាមមែន ។

អត្ថបទសរសេរ ដោយ