ចិន​មាន​ឆន្ទៈ​ជួយ​សហរដ្ឋអាមេរិក រួម​គ្នា​ដោះស្រាយ​វិបត្តិ COVID-19


ក្រសួងការបរទេស​ចិន បាន​និយាយ​ថា ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង បាន​ប្រាប់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ក្នុងអំឡុងពេល​សន្ទនា​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​សុក្រ ទី​២៧ មីនា​នេះ​ថា លោក​សង្ឃឹមថា សហរដ្ឋអាមេរិក​នឹង​ចាត់វិធានការ​សំខាន់​ៗ ដើម្បី​ធ្វើ​ឱ្យ​ចំណងទាក់ទង​ទ្វេភាគី​ប្រសើរ​ឡើង​វិញ នេះ​បើ​យោង​តាម CNA ។

យោង​តាម​ការ​សន្ទនា ដែល​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​ចិន បានអោយ​ដឹង​ថា លោក​ស៊ី ជី​ន​ពីង ក៏​បាន​ប្រាប់​លោក ត្រាំ ផង​ដែរ​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២ គឺជា​ជម្រើស​ត្រឹមត្រូវ​តែ​មួយ​គត់ ហើយ​ប្រទេស​ចិន​មាន​ឆន្ទៈ គាំទ្រ​ដល់​សហរដ្ឋអាមេរិក ក្នុង​ការ​ដោះស្រាយ​ជាមួយ​វិបត្តិ វីរុស​កូ​វី​ស​-១៩ នេះ ។

ការ​លើក​ឡើង​នេះ​បាន​កើតឡើង​ចំ​ពេល​មាន​សង្គ្រាមពាក្យសម្តី​កន្លង​មក រវាង​ទីក្រុង​ប៉េ​កាំ​ង និង​ទីក្រុង​វ៉ា​ស៊ី​ន​តោន ទាក់ទង​នឹង​បញ្ហា​ផ្សេង​ៗ រាប់​បញ្ចូល​ទាំង ចោទប្រកាន់ ចាប់​តាំង​នៃ​វីរុស​កើត​មាននៅ​ប្រទេស​ចិន កាលពី​ចុងឆ្នាំ​មុន និង​បាន​រីក​រាលដាល​ទូ​ទាំង​ពិភពលោក ។

លោក​ត្រាំ និង​មន្ត្រី​កំពូល​ៗ​ផ្សេង​ទៀត​របស់​សហរដ្ឋអាមេរិក បាន​ចោទប្រកាន់​ប្រទេស​ចិន អំពី​កង្វះ​តម្លាភាព លើ​កា​រប​ង្ហាះ​អំពី​វីរុស ដែល​បាន​សម្លាប់​មនុស្ស​ជាង ២៤.០០០​នាក់ នៅ​ទូ​ទាំង​ពិភពលោក ដែល​ធ្វើ​ឲ្យ​ប្រទេស​ចិន​មានការ​ខឹងសម្បារ ។

លោក​ស៊ី ជី​ន​ពីង បាន​បញ្ជាក់​ជា​ថ្មី​ដល់​លោក ត្រាំ ក្នុងអំឡុងពេល​សន្ទនា​ថា ប្រទេស​ចិន​បាន​បើកចំហ និង​មាន​តម្លាភាព អំពី​ការ​រីក​រាលដាល​ដែល​បាន​ឆ្លង​ដល់​ប្រជាជន​ជាង​៨​ម៉ឺន​នាក់ នៅ​ក្នុង​ប្រទេស​ចិន ។

ប្រធានាធិបតី​ចិន ក៏​បាន​ផ្តល់​ការ​គាំទ្រ​ដល់​សហរដ្ឋអាមេរិក ដែល​បច្ចុប្បន្ន​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ ច្រើន​ជាង​ចិន ទៅ​ទៀត ។

ដ​ផ​យ​ឡែក​នៅ​លើ​បណ្តាញ​សង្គម Twitter របស់​លោក ត្រាំ បាន​និយាយ​ថា លោក​បាន​ពិភាក្សា​អំពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ “​លម្អិត​”​ជាមួយ​លោក ស៊ី ជី​ន​ពីង ។ លោក ត្រាំ ចៀសវាង​ពី​ពាក្យ​បន្ថែម​ទៀត ដូច​ជា​ការ​សំដៅ​ទៅ​លើ​វីរុស​នេះ​ថា ជា​“​វីរុស​ចិន​” ដែល​គាត់​ធ្លាប់​ហៅ​កន្លង​មក ។

លោក ត្រាំ បាន​និយាយ​ថា “​ប្រទេស​ចិន បាន​ឆ្លងកាត់​ច្រើន ហើយ​បាន​បង្កើត​ការ​យល់​ដឹង​យ៉ាង​ខ្លាំង​អំពី​វីរុស​នេះ​” ។ យើង​កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្នា ។ ការ​គោរព​គ្នា​យ៉ាង​ខ្លាំង ! ៕

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ