ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WIKI TV ជា​ទូរទស្សន៍​អប់រំ​ដំបូង​គេ​នៅ​កម្ពុជា ដែល​ប្រើ​ប​ច្ចក​វិទ្យា​ទំនើប ឥឡូវនេះ​មាន​វត្ត​មាននៅ​លើ SINGMENG TV និង Splus ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

WIKI TV ជា​ទូរទស្សន៍​អប់រំ​ដំបូង​គេ​នៅ​កម្ពុជា ដែល​មាន​គោលដៅ​ផ្សព្វផ្សាយ​កម្មវិធី​អប់រំ ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន ផុ​ស្ការ (POSCAR (Cambodia)) ដោយ​បាន​ទទួល​លិខិត​អនុញ្ញាតិ​ពី​ក្រសួង​ព័ត៌មាន​លេខ ៣៧៣…

WIKI TV ជា​ទូរទស្សន៍​អប់រំ​ដំបូង​គេ​នៅ​កម្ពុជា ដែល​មាន​គោលដៅ​ផ្សព្វផ្សាយ​កម្មវិធី​អប់រំ ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន ផុ​ស្ការ (POSCAR (Cambodia)) ដោយ​បាន​ទទួល​លិខិត​អនុញ្ញាតិ​ពី​ក្រសួង​ព័ត៌មាន​លេខ ៣៧៣ ព​.​ម​ប្រក ចុះ​ថ្ងៃ​ទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ និង​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​-​គម្រោង​ព្ស​ព្វ​ផ្សាយ ផលិត និង​ប្រើប្រាស់​មាតិកា​អប់រំ រវាង​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី ២០ ខែមីនា ឆ្នាំ ២០២០ ។

ដើម្បី​ចូលរួម​លើក​ស្ទួយ​ទៅ​លើ​ការ​សិក្សា​របស់​សិស្សានុសិស្ស​នៅ​ក្នុង​កំឡុង​ពេល​នៃ​ការ​ផ្អាក​គ្រឹះ​ស្ថានសិក្សា​បណ្តោះអាសន្ន​ដោយសារ​ការ​រីក​រាលដាល​នៃ​មេរោគ Covid-19 ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ស៊ី​ង​ម៉ឹង ធេ​លី​មី​ឌា ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​ផ្គត់ផ្គង់​សេវាកម្ម អ៊ី​ន​ធើ​រ​ណិ​ត ទូរទស្សន៍ ទូរស័ព្ទ និង​មាន​សេវាកម្ម​ជា​ច្រើន​ទៀត បាន​សហការ​ជាមួយ WIKI TV ក្នុង​ការ​បន្ថែម​ប៉ុស្តិ៍ WIKI TV ទៅ​លើ​ប្រអប់​ទូរទស្សន៍​ស៊ី​ង​ម៉ឹង SINGMENG TV និង​កម្មវិធី​ទូរទស្សន៍​តាម​រយៈ​ទូរស័ព្ទ​ដៃ Splus ដែល​មាន​រូបភាព​ច្បាស់​កម្រិត HD និង​អាច​ទស្សនា​សារ​ឡើង​វិញ​បាន​ក្នុង​រយៈពេល 7 ថ្ងៃ​ដែល​មាន​តែ​មួយ​គត់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​នោះ​កម្ម​វី​ធី​ទូរទស្សន៍ WIKI TV មាននៅ​លើ​ទូរទស្សន៍​ស៊ី​ង​ម៉ឹង SINGMENG TV លេខ​រៀង​ប៉ុស្តិ៍​លេខ ១១៩ និង​នៅ​លើ​កម្មវិធី​ទូរទស្សន៍​តាម​រយៈ​ទូរស័ព្ទ​ដៃ Splus ដែល​សិស្សានុ​សិស្ស​អាច​ទាញ​យក (​ដោ​ន​ឡូត​) កម្មវិធី​ទូរស័ព្ទ​ដៃ​បាន​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន iOS និង Android តាម​តំណ​ភ្ជាប់​នេះ ៖ http://hyperurl.co/SplusMobileTV ឬ​គ្រាន់តែ​វាយ​ពាក្យ Splus ហើយ​ស្វែងរក​នៅ​ក្នុង App Store និង Play Store ជា​ការ​ស្រេច ។

កម្មវិធី​សិក្សា​នឹង​ផ្សាយ​ជា​រៀន​រាល់ថ្ងៃ​ជាមួយនឹង​លោកគ្រូ អ្នកគ្រូ​ដែល​មានបទពិសោធន៍​បង្រៀន​យូរ​ឆ្នាំ​ដែល​មាន​មេរៀន​ដូច​ជា ៖ គណិត​វិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​អក្សរសាស្ត្រ​ខ្មែរ​ជា​ដើម ដែល​ស្រប​ទៅ​នឹង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។ សិស្ស​ថ្នាក់​ទី ៩ និង​ថ្នាក់​ទី ១២ អាច​មើល​វី​ដេ​អូ​មេរៀន​ប្រចាំ​ថ្ងៃ ដោយ​ថ្នាក់​ទី ៩ មាន​ម៉ោង​សិក្សា​ពី​ម៉ោង ៧ ដល់​ម៉ោង ៩ ព្រឹក និង​ថ្នាក់​ទី ១២ ចាប់ពី​ម៉ោង ១ ដល់​ម៉ោង ៣ រសៀល បើ​ខកខាន​មើល​សិស្ស​អាច​មើល​ការ​ចាក់​ផ្សាយ​ឡើង​វិញ នៅ​ម៉ោង ៤ រសៀល ដល់​ម៉ោង ៧ យប់ សម្រាប់​សិស្ស​ថ្នាក់​ទី ៩ និង ម៉ោង ៧ ដល់​ម៉ោង ១០ យប់ សម្រាប់​សិស្ស​ថ្នាក់​ទី ១២ ។

លោក ង​ន់ ម័​រ សហ​ស្ថាបនិក WIKI TV បាន​លើក​ឡើង​ថា WIKI TV បាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​សិស្សានុសិស្ស អាច​សិក្សា​ជាមួយ​សាស្ត្រាចារ្យ​ល្បី​ៗ​ជា​ច្រើន គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ។ WIKI TV គឺជា​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​មាន​ភាព​ងាយស្រួល និង​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ថ្មី​បំផុត នៅ​ប្រទេស​កម្ពុជា ។

លោក​បាន​បន្ថែម​ទៀត​ថា​៖ «​នេះ​គឺជា​ឱកាស​ដ៏​ល្អ​ដើម្បី​ទទួលយក​បទ​ពិសោធន៍​ថ្មី​នៃ​ការ​សិក្សា​តាម​បែប​ឌី​ជី​ថ​ល​» ។

សូម​បញ្ជាក់​ថា WIKI TV កម្មវិធី​ទូរទស្សន៍​បង្រៀន​តាម​អន​ឡាញ នឹង​ចាប់​ផ្សាយ​ជា​ផ្លូវការ​លើ​ទូរទស្សន៍ SINGMENG TV និង Splus ចាប់ពី​ថ្ងៃ​ទី ២៦ ខែមីនា ឆ្នាំ​២ ០២០ នេះ​តទៅ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ