ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​ដី​​ពន្លះជាមួយ​​រថភ្លើង​ ចុង​ក្រោយ​សង​រថភ្លើងជាង២០០​ដុល្លារ​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​បែន​ដឹក​ដី​ចង្កូត​ស្ដាំ​មួយ​​គ្រឿង​ ក្រោយ​ពី​បែន​ចាក់​ដីខ្សាច់​នៅ​ក្នុង​ការដ្ឋាន​សំណង់​បុរី​ផ្ទះល្វែង​មួយ​កន្លែង​រួច បាន​បើក​ចាកចេញ​ត្រឡប់​ក្រោយ​វិញ​ ដើម្បី​ទៅ​ដឹក​ដីខ្សាច់​នៅ​ដេប៉ូ​លក់​គ្រឿងសំណង់​របស់​ខ្លួន ទៅ​ចាក់​នៅ​បុរី​ខាងលើ​នោះ​វិញ​ជា​បន្ត​ទៀត​ ​ប៉ុន្តែ​ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវដែក​ឆ្លងកាត់​ផ្លូវលំ​បាន​វាក់​ជាមួយ​រថភ្លើង​ដឹក​ប្រេង​១​ខ្សែ​កំពុង​បើក​ឆ្លងកាត់ ហើយ​រថយន្ត​នោះ​ជាន់​ហ្វ្រាំង​ឈប់​អ់​ទាន់ ក៏​បាន​ជ្រុល​ទៅ​បុក​ចំ​ទូរថភ្លើងនោះ​…

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​បែន​ដឹក​ដី​ចង្កូត​ស្ដាំ​មួយ​​គ្រឿង​ ក្រោយ​ពី​បែន​ចាក់​ដីខ្សាច់​នៅ​ក្នុង​ការដ្ឋាន​សំណង់​បុរី​ផ្ទះល្វែង​មួយ​កន្លែង​រួច បាន​បើក​ចាកចេញ​ត្រឡប់​ក្រោយ​វិញ​ ដើម្បី​ទៅ​ដឹក​ដីខ្សាច់​នៅ​ដេប៉ូ​លក់​គ្រឿងសំណង់​របស់​ខ្លួន ទៅ​ចាក់​នៅ​បុរី​ខាងលើ​នោះ​វិញ​ជា​បន្ត​ទៀត​ ​ប៉ុន្តែ​ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវដែក​ឆ្លងកាត់​ផ្លូវលំ​បាន​វាក់​ជាមួយ​រថភ្លើង​ដឹក​ប្រេង​១​ខ្សែ​កំពុង​បើក​ឆ្លងកាត់ ហើយ​រថយន្ត​នោះ​ជាន់​ហ្វ្រាំង​ឈប់​អ់​ទាន់ ក៏​បាន​ជ្រុល​ទៅ​បុក​ចំ​ទូរថភ្លើងនោះ​ បណ្ដាល​ឲ្យ​​រថយន្ត​បែនដឹកដី​រង​ការ​ខូចខាត​យ៉ាងដំណំ ​ពេល​នោះ​មិន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​នោះ​ទេ ហើយ​រថភ្លើង​ក៏​បាន​ឈប់​ស្ងៀម​ដែរ ​បន្ទាប់​មក​ភាគី​ទាំង​២​បាន​សម្របសម្រួល​គ្នា ដោយ​ខាង​ភាគី​រថភ្លើង​បាន​ទាមទារ​ឲ្យ​ម្ចាស់​រថយន្ត​សង ហើយ​ក្រោយមក​ម្ចាស់​រថយន្ត​ក៏​បាន​ចេញ​សំណង​ចំនួន​២៥០​ដុល្លារដើម្បី​​បញ្ចប់រឿង​។

​ហេតុការណ៍​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវលំ​ ត្រង់​ចំណុច​ផ្លូវដែកដែលរថភ្លើង​​ឆ្លងកាត់ ស្ថិត​​ក្នុងភូមិ​តា​អិន សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​ខាងលើ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បែន​ដឹក​ដី​ចង្កូត​ស្ដាំ​​មួយគ្រឿង​ខាងលើ ព​ណ៌ស ពាក់​ស្លាក​លេខ​ ចង្កូត​ស្ដាំ​ PP-1871 ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ​ម៉ៅ អាយុ​ជាង​៤០​ឆ្នាំ​ មុខរបរ​លក់​គ្រឿងសំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ឈូក សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល ប៉ុន្តែ​​បើកបរដោយ​​ឈ្មោះ​ភា​រុណ ភេទប្រុស អាយុ​ជិត​២០​ឆ្នាំ ​ត្រូវជា​កូន​ប្រុសរបស់ម្ចាស់ដេប៉ូលក់​គ្រឿង​សំណង់​ខាងលើ​ ​។

តាម​ប្រភពដដែលបាន​បន្ត​ថា ​ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​ យុវជនម្នាក់​​ខាងលើ​បាន​បើកបរ​រថយន្ត​នោះ​ដោយ​មាន​ដឹក​ខ្សាច់​ចេញពី​ដេប៉ូ​លក់​គ្រឿងសំណង់​របស់​ខ្លួន ​នៅ​ភូមិ​ព្រៃ​ឈូក​ ទៅ​ដាក់​ឱ្យ​ការដ្ឋាន​សំណង់​បុរី​ផ្ទះល្វែង ​ដែល​ស្ថិត​នៅ​ក្នុងភូមិ​តា​អិន​ដែល​ជា​ភូមិឃុំ​​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ពេល​បែន​ចាក់​ដី​ខ្សាច់​រួច​ ក៏​បាន​បើករថយន្ត​ទទេរ​ចេញពី​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ​ឆ្ពោះទៅ​កាន់​ដេប៉ូ​លក់​គ្រឿងសំណង់​វិញ​ដើ​ម្បី​ដឹក​ជញ្ជូន​ខ្សាច់​យក​ទៅ​ដាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​បុរី​ផ្ទះល្វែង​នោះ​ជា​បន្ត​ទៀត ដោយ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។

តាម​ប្រភពដដែលបានបន្ត​ទៀត​ថា ​លុះ​ពេល​រថយន្ត​បែនដឹកដី​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ ក៏​បាន​វាក់​ជាមួយ​រថយន្ត​ដឹក​ប្រេង​ខ្សែ​ភ្នំពេញ​-​បាត់ដំបង ​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយដោយ​សារ​តែ​ទីនោះ​អត់​មាន​បា​រ៉ា​ស់​សម្រាប់​ហាមឃាត់​យានយន្ត​ឲ្យ​ឈប់ ​ឬ​ដាក់​ស្លាក​សញ្ញា​ឲ្យ​ប្រុង​ប្រយ័ត្ន​ពេល​មាន​រថភ្លើង​បើក​ឆ្លងកាត់​នោះ ទើប​ធ្វើ​ឲ្យ​រថយន្ត​វាក់​ជាន់​ហ្វ្រាំង​ឈប់​ក៏​មិន​ទាន់​គេច​ចេញ​ក៏​មិន​ទាន់​ ក៏​បាន​បុក​ចំ​ទូរថភ្លើង ​បណ្ដាល​ឲ្យ​រថយន្តរង​ការ​ខូចខាត​តែ​ម្ដង​ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​នោះ​ទេ ​។

​ក្រោយ​ពេល​កើតហេតុ​ រថភ្លើង​ក៏​បាន​ឈប់​ឈ្ងៀម​ហើយ​បុគ្គលិក​លើ​រថភ្លើង​នេះ​បាន​ទាមទារ​ឲ្យ​ម្ចាស់​រថយន្ត​សង ដោយ​​មិនចង់​​មានរឿង​វែង​ឆ្ងាយ​ ទើប​ម្ចាស់​រថយន្ត​បែន​ដឹក​ដី​ព្រម​ចេញ​សំណង​ជា​ប្រាក់​ចំនួន​២៥០​ដុល្លារ ដើម្បី​បញ្ចប់រឿង​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ រួច​បើករថយន្ត​ចេញ​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​តែ​ម្ដង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ