រាជធានីភ្នំពេញ ៖ នារី្រស់ស្អាតម្នាក់ កំពុងធ្វើឱ្យមហាជន មានការងឿងឆ្ងល់គ្រប់គ្នា បន្ទាប់ពីនាងបានបង្ហោះវីដេអូនៅលើបណ្តាញសង្គមនិយាយថា «នៅស្រុករបស់នាង មានទារកម្នាក់ទើបនឹងកើតបាន២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែចេះនិយាយយ៉ាងច្បាស់» ។
នាងបានបញ្ជាក់ទៀតថា ទារកដែលទើបនឹងកើតបាន២ថ្ងៃនោះបាននិយាយថា បើចង់ការពារពីវីរុស Covid-19 គឺត្រូវបានស្ងោរពងញ៉ាំចំនួន១គ្រាប់ ជារៀងរាល់ថ្ងៃចាប់ពីពេលនេះតទៅ ។ នាងបញ្ជាក់ទៀតថា អ្នកស្រុករបស់នាង គឺនាំគ្នាផ្អើលទៅមើល និងធ្វើតាមសម្តីរបស់ទារកនោះគ្រប់គ្នា ដោយទិញពងស្ងោរញ៉ាំ១ថ្ងៃ១គ្រាប់រៀងរាល់ថ្ងៃ ហើយមិនបាច់ជ្រលក់ជាមួយនឹងអ្វីនោះទេ ។
ដោយឡែក មហាជនជាច្រើនបានបញ្ចេញមតិងឿងឆ្ងល់ថា នៅលើពិភពលោកមិនទាន់មានរឿងចម្លែកបែបនេះនោះទេ ហេតុអ្វីបាននារីស្រស់ស្អាតម្នាក់នេះ ហ៊ាននិយាយនៅលើបណ្តាញសង្គមបែបនេះទៅ
វិញ? ។
ហើយអ្វីដែលធ្វើឱ្យគេគ្រប់គ្នាមិនជឿ និងមិនទទួលយកបាននោះ គឺនាងមិនបានបង្ហាញរូបទារកដែលកើតបាន២ថ្ងៃចេះនិយាយនោះទេ សូម្បីតែស្រុកដែលនាងនិយាយ ក៏មិនបានបញ្ជាក់ថា ស្រុកណាផងដែរ ៕
ចែករំលែកព័តមាននេះ