ជំទាវ ឱ វណ្ណ​ឌី​ន​ ៖ អ្នកបើកបរ​តាក់ស៊ី​ដឹក​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​រក​ឃើញ​ហើយ​កំពុង​រង់ចាំ​លទ្ធផល​តេស្ត


រាជធានី​ភ្នំពេញ​ ៖ លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​រាត្រី​ថ្ងៃ​ទី ២៦ ខែមីនា​នេះ​ថា​ បន្ទាប់​ពី​រក​ឃើញ​ករណី​វិជ្ជមាន​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ពីរ​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​និង​ត្រូវ​បាន​រក​ឃើញ​ថា​វី​ជ្ជ​មាន​កូ​វី​ដ ១៩ នៅ​ខេត្តសៀមរាប​នោះ អាជ្ញាធរ​បាន​ស្រាវជ្រាវ ​និង​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​តែ​ម្នាក់​គត់ គឺ​អ្នក​បើក​តាក់ស៊ី​ពី​ប៉ោយ​ប៉ែ​ត មក​កាន់​ខេត្តសៀមរាប ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​តាម​តេ​ឡេ​ក្រាម លោក​ជំទាវ ឱ វណ្ណ​ឌី បាន​បញ្ជាក់​ថា ទាក់ទង​មនុស្ស​ដែល​ប្រាស្រ័យ​ទាក់ទង​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី មាន​ផ្ទុក​កូ​វី​ដ ១៩ នោះ​គឺ​មិន​មាន​ច្រើន​ទេ នោះ​គឺ​មាន​តែ​អ្នក​បើក​តាក់ស៊ី ដែល​បច្ចុប្បន្ន​អ្នកបើកបរ​តាក់ស៊ី យើង​រក​ឃើញ​ហើយ ហើយ​ក៏​ធ្វើតេស្ត​រួច​ហើយ កំពុង​រង់ចាំ​លទ្ធផល ។

លោក​ជំទាវ​អ្នកនាំពាក្យ​ក្រសួង​សុខ​ភិ​បាល​ក៏​បាន​រៀបរាប់​ពី​ដំណើររឿង​នៃ​ករណី​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ថា គាត់​ទាំង​ពីរ​មើល​នៅ​ពេទ្យ​មួយ​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ ដល់​ពិនិត្យ​និង​ធ្វើតេស្ត​នៅ​ទីនោះ​ទៅ ឃើញ​ថា​វិជ្ជមាន​កូ​វី​ដ ១៩ ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បន្ត​ទៀត​ថា «​ប៉ុន្តែ​ដូច​យើង​ដឹង​ហើយ ថៃ មិន​មើល​ទទេរ​ទេ គាត់ charge (​គិត​) លុយ ខ្ញុំ​មិនដឹង​ថា charge លុយ​ប៉ុន្មាន​ទេ តែ​យើង​ដឹង​ហើយ​ប្រកាស​របស់​ថៃ ទាល់តែ​មាន Health Insurance រហូត​ដល់ ១០​ម៉ឺន​ដុល្លារ​ឯណោះ បាន​ឲ្យ​ចូល​ស្រុក​ថៃ​។ អ​ញ្ចឹ​ង​ដោយសារ​តែ​ឥណ្ឌូ​នេ​ស៊ី អត់​មាន​លុយ អ​ញ្ចឹ​ង​គាត់​ក៏​ធ្វើ​ដំណើរ ដោយសារ​លឺ​ថា​ស្រុក​ខ្មែរ​យើង​ហ្នឹង មើល (​ព្យាបាល​) មិន​យក​លុយកាក់​អី​នោះ អ​ញ្ចឹ​ង​គាត់​ក៏​ធ្វើ​ដំណើរ​មក​ស្រុក​យើង ។ ហើយ​ពេល​ដែល​គាត់​មក​ហ្នឹង គឺ​គាត់​អត់​មាន​ជា​រោគ​សញ្ញា​អី​ទេ អត់​មាន​អាកា​រៈ​អី​ឡើង​កំ​ដៅ​អី​ទេ គឺ​អត់​មាន ឬ​ក៏​គាត់​លេបថ្នាំ​ក៏​ខ្ញុំ​មិនដឹង​ដែរ​។ អ​ញ្ចឹ​ង​គាត់​ដើរមក ក្រុម​គ្រូពេទ្យ​ស្កេ​ន​អី​ធម្មតា អ​ញ្ចឹ​ង​វា​អត់​មានកំ​ដៅ​អី​ទេ » ។

ហើយ​គាត់​ជួល​ឡាន​តាក់ស៊ី​មួយ​ជិះ ដាច់​តែឯង​មក តាម​ច្រក​ប៉ោយ​ប៉ែ​ត ពេល​មក​ដល់​សៀមរាប​គាត់​ក៏​ទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​យើង អ​ញ្ចឹ​ង​ពេទ្យ​យើង​សួរនាំ​ទៅ​ក៏​ធ្វើតេស្ត ព្រោះ​ពេល​នោះ​គាត់​ប្រាប់ ថា​ពេល​នៅ​ថៃ គេ​ធ្វើតេស្ត​ទៅ​គាត់​វិជ្ជមាន តែ​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់លាស់ ពេទ្យ​ខ្មែរ​ក៏​ធ្វើតេស្ត​ពួក​គាត់ ដល់​ពេល​ធ្វើ​ទៅ ក៏​ឃើញ​លទ្ធផល​វិជ្ជមាន​ទាំង​ពីរ​នាក់ ដូច្នេះ​ក៏​ឲ្យ​គាត់​ទាំង​ពីរ​នៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​តែ​ម្តង​ទៅ ៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ