ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​ឱ្យ​ ADB ជួយ​កម្ពុជា​លើប្រព័ន្ធ​ធា​រា​សាស្ត្រ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​អ៊ាង​ សុផល្លែត ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក LAWREN-CE GREENWOOD អនុ​ប្រធាន​ធនា​គារ​អភិ​វឌ្ឈ​ន៍​​អាស៊ី (ADB) ​បាន​ជំរាប​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ថា ADB នៅ​តែ​ផ្តោត​​ការ​យក​ចិត្ត​ទុ​ក​ដាក់ ​ជួយដល់​កម្ពុជា​ លើ​វិស័យ​កសិកម្ម​​ អភិ​វឌ្ឍន៍​ជន​បទ​ និង​ការ​​អភិវឌ្ឍន៍​ជុំ​វិញ​អាង​ទន្លេ​សាប ហើយស្វា​គមន៍​របស់ ADB ​គាំ​ទ្រ​ច្បាប់​​ប្រឆាំង​នឹងអំពើ​ពុក​រលួយ ។ លោកអ៊ាង​ សុផល្លែត

រាជធានីភ្នំពេញ ៖ លោក​អ៊ាង​ សុផល្លែត ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក LAWREN-CE GREENWOOD អនុ​ប្រធាន​ធនា​គារ​អភិ​វឌ្ឈ​ន៍​​អាស៊ី (ADB) ​បាន​ជំរាប​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ថា ADB នៅ​តែ​ផ្តោត​​ការ​យក​ចិត្ត​ទុ​ក​ដាក់ ​ជួយដល់​កម្ពុជា​ លើ​វិស័យ​កសិកម្ម​​ អភិ​វឌ្ឍន៍​ជន​បទ​ និង​ការ​​អភិវឌ្ឍន៍​ជុំ​វិញ​អាង​ទន្លេ​សាប ហើយស្វា​គមន៍​របស់ ADB ​គាំ​ទ្រ​ច្បាប់​​ប្រឆាំង​នឹងអំពើ​ពុក​រលួយ ។ លោកអ៊ាង​ សុផល្លែត បាន​ប្រាប់​ឱ្យ​ដឹង​បែប​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី២៦ សីហា ឆ្នាំ​២០១០ ក្នុង​ឱកាសដែល​លោក​បានចូលជួបពិភាក្សា​ការ​ងារ​ជា​មួយ​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ។

ទាក់​ទិន​នឹង​ការ​នាំ​អង្ករ​របស់​កម្ពុជា​ទៅ​​កាន់បរ​ទេស​ ​លោក LAWRENCE GREEN-WOOD សុំ​អនុ​សាសន៍របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ជុំ​វិញ​ផែន​ការ​នាំ​ចេញ​អង្ករ​របស់កម្ពុជា ​ដើម្បី​ស្វែង​យល់​ថា តើ ADB អា​ច​ជួយ​ដល់​កម្ពុជាលើ​ចំណុចណា​ចំពោះវិស័យនេះ ។ ជា​ការ​ឆ្លើយ​តប​ សម្តេច​តេជោនាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ លោក LAWRENCE GREENWOOD ក៏​ដូច​ជា ADB ដែល​បាន​គាំ​​ទ្រ​​លើ​ច្បាប់​ ប្រឆាំង​អំពើ​ពុក​រលួយ​​ និងបានសន្យា​បន្ត​ផ្តល់​ដល់​កម្ពុជា​លើ​វិស័យ​កសិកម្ម​ វិស័យ​អភិ​វឌ្ឍន៍​ជន​បទ ​​ក៏ដូច​ជា​​​អភិ​វឌ្ឍជុំ​វិញ​អាង​ទន្លេ​សាប ។

ពាក់​ព័ន្ធ​នឹងការ​នាំ​អង្ករ​ចេញ​របស់​រាជរដ្ឋា​ភិ​បាល​កម្ពុជា សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​ បាន​ស្នើ​សុំ​ឱ្យ​ ADB ជួយ​កម្ពុជា​ធ្វើ​យ៉ាង​ណា ផ្តោត​ការយកចិត្តទុក​ដាក់​ ទៅ​លើ​វិស័យ​ប្រព័ន្ធ​ធា​រា​សាស្ត្រ ព្រោះ​ថា នេះ​ជា​កត្តា​សំខាន់ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាកសិករ​មាន​ទឹក​បង្ក​បង្កើន​ផល​ក្នុង​ការ​នាំ​ស្រូវ​អង្ករ​ចេញ​ទៅ​បរទេស​ ៕