ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សារីបុត្រ​សម្តែង​ធម្ម​ចក្រ​ប្រសើរ​ស្មើនឹង​ព្រះពុទ្ធ

4 ឆ្នាំ មុន

មាន​ព្រះពុទ្ធ​វចនៈ​ត្រាស់​សរសើរ​ព្រះ​សារីបុត្រ​ថា​ជា​បុគ្គល​ឯក​ផ្នែក​សម្តែង​ធម្ម​ចក្រ​បាន​ត្រូវ​តាម​ព្រះពុទ្ធ​បំណង គឺ​ការ​រ​ង្គា​យ​សេចក្តី​ច្បាស់​ដូច​ព្រះ​អង្គ​ដែរ ។ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​លើកតម្កើង​សមត្ថភាព​របស់​លោក​ថា​ជា​បុគ្គល​ឯក មាន​សេចក្តី​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ពិចារណា​មើល​មិនឃើញ​បុគ្គល​ណា​ម្នាក់​ដែល​ជា​អ្នក​ប្រកាស​ធម្ម​ចក្រ​ដ៏​ប្រសើរ​ដែល​តថាគត​ប្រកាស​ទុក​ហើយ ឱ្យ​បាន​ស្មើ​តថាគត​ដូច​សារីបុត្រ​នោះ​ឡើយ ។ ម្នាល​ភិក្ខុ​ទាំងឡាយ…

មាន​ព្រះពុទ្ធ​វចនៈ​ត្រាស់​សរសើរ​ព្រះ​សារីបុត្រ​ថា​ជា​បុគ្គល​ឯក​ផ្នែក​សម្តែង​ធម្ម​ចក្រ​បាន​ត្រូវ​តាម​ព្រះពុទ្ធ​បំណង គឺ​ការ​រ​ង្គា​យ​សេចក្តី​ច្បាស់​ដូច​ព្រះ​អង្គ​ដែរ ។

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​លើកតម្កើង​សមត្ថភាព​របស់​លោក​ថា​ជា​បុគ្គល​ឯក មាន​សេចក្តី​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ពិចារណា​មើល​មិនឃើញ​បុគ្គល​ណា​ម្នាក់​ដែល​ជា​អ្នក​ប្រកាស​ធម្ម​ចក្រ​ដ៏​ប្រសើរ​ដែល​តថាគត​ប្រកាស​ទុក​ហើយ ឱ្យ​បាន​ស្មើ​តថាគត​ដូច​សារីបុត្រ​នោះ​ឡើយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ សារីបុត្រ​រមែង​ប្រកាស​ព្រះ​ធម្ម​ចក្រ​ដ៏​ប្រសើរ ដែល​តថាគត​ប្រកាស​ទុក​ហើយ​បាន​ល្អ​ដូច​តថាគត​ដែរ កិត្តិគុណ​ជា​អច្ឆរិយៈ​ផ្នែក​មាន​សមត្ថភាព​ពិសេស​មួយ ដែល​ធ្វើ​ឱ្យ​លោក​បាន​ទទួល​ការ​តែងតាំង មាន​ចារឹក​ប្រាកដ​ក្នុង​បាលី​គម្ពីរ​ព្រះ​ត្រៃ​បិដក​ថា​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​តែងតាំង​ឯតទគ្គៈ​ដល់​ព្រះ​សារីបុត្រ ដែល​ជា​កំពូល​ជាង​ភិក្ខុ​ទាំងឡាយ​ខាង​មាន​បញ្ញា​ច្រើន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ