ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១,៨​លាន​នាក់​នឹង​អាច​ស្លា.ប់​ដោយសារ​កូ​វី​ដ​១៩ ៖ ការ​ស្រាវជ្រាវ

4 ឆ្នាំ មុន

ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូ​វីដ​​១៩ ​នៅ​ក្នុង​ពិភពលោក​នឹង​អាច​ឈាន​ដល់​ចំនួន​១,៨ លាន​នាក់ នៅ​ក្នុង​ពិភពលោក​នៅ​ឆ្នាំ​នេះ បើ​ទោះបីជា​មាន​វិធានការ​តឹងតែង​ប្រឆាំង​នឹង​មេរោគ​នេះ​ក្តី​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​មហាវិទ្យាល័យ Imperial College នៅ​ប្រទេស​អង់គ្លេស ដែល…

ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូ​វីដ​​១៩ ​នៅ​ក្នុង​ពិភពលោក​នឹង​អាច​ឈាន​ដល់​ចំនួន​១,៨ លាន​នាក់ នៅ​ក្នុង​ពិភពលោក​នៅ​ឆ្នាំ​នេះ បើ​ទោះបីជា​មាន​វិធានការ​តឹងតែង​ប្រឆាំង​នឹង​មេរោគ​នេះ​ក្តី​។

នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​មហាវិទ្យាល័យ Imperial College នៅ​ប្រទេស​អង់គ្លេស ដែល ត្រូវ​បាន​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក ដូច​ជា Chanel News Asia របស់​សិង្ហ​បូ​រី ទីភ្នាក់ងារ​ព័ត៌មាន AFP របស់​បារាំង និង​សារព័ត៌មាន​ធំ​ៗ​មួយ​ចំនួន​ទៀត​។

អ្នក​ស្រាវជ្រាវ​បានអោយ​យោបល់​ថា ​ជីវិត​មនុស្ស​រាប់​សិប​លាន​នាក់​នឹង​អាច​ជួយ​សង្គ្រោះ បើ​សិន​ជា​រដ្ឋាភិបាល​ពិភពលោក​ចាត់វិធានការ​អោយ​រហ័ស​នូវ​វិធានការ​សុខភាព​សា​ធារ​ណ​ការ​ធ្វើតេស្ត​អោយ​បាន​ច្រើន និង​ការ​នៅ​ឃ្លាត​គ្នា​នៅ​ក្នុង​សង្គម​។

ឥឡូវនេះ​ចំនួន​អ្នក​ស្លាប់មាន​ជាង​២២០០០​នាក់​​ហើយ ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​វិញ​បាន​ឡើង​ដល់​ជាង​កន្លះ​លាន​នាក់​។

ការ​សិក្សា​ស្រាវជ្រាវ​របស់​មហាវិទ្យាល័យ Imperial College ផ្អែក​ទៅ​លើ​ទិន្ន័យ​ស្តី​ពី​ភាព​ធ្ងន់​ធ្ងរ​បច្ចុប្បន្ន ភាព​ចម្លងរោគ អត្រា​មរ​ណះ កត្តា​ប្រជាសាស្ត្រ និង កត្តា​សង្គម​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ