ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​មួយ​នៅ Premier League រក​ឃើញ​កីឡាករម្នាក់​​ឆ្លង Covid-19

4 ឆ្នាំ មុន

លោក Paul Barber នាយក​ប្រតិបត្តិ​ក្រុម Brighton បាន​និយាយ ថា​កីឡាករ Brighton ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស…

លោក Paul Barber នាយក​ប្រតិបត្តិ​ក្រុម Brighton បាន​និយាយ ថា​កីឡាករ Brighton ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Covid-19 ។

កីឡាករ​ចំនួន ៣​នាក់​បាន​ទទួល​ការ​ធ្វើតេស្ត បន្ទាប់​ពី​បាន​បង្ហាញ​រោគ​សញ្ញា​នៃ​វីរុស Covid-19 ដោយ​ក្នុង​នោះ​លទ្ធផល​ត្រឡប់​មក​វិញ​គឺ វិជ្ជមាន​ម្នាក់​។

លោក Paul Barber ដែល​មិន​បញ្ចេញ​ឈ្មោះ​កីឡាករ​រូប​នោះ បាន​និយាយ​ថា «​យើង​មាន​កីឡាករ ៣​នាក់​បាន​ធ្វើតេស្ត ហើយ​ម្នាក់​ក្នុង​នោះ​មាន​សញ្ញា​វិជ្ជមាន ។ ប៉ុន្តែ​អ្នក​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​គឺ​ទើបតែ​ថ្ងៃនេះ​ទេ បច្ចុប្បន្ន​រូបគេ​មិន​មាន​អាកា​រៈ ឬ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ណាមួយ​ឡើយ ហើយ​គេ​នឹង​ទទួល​បានការ​ថែរក្សា​ពី​ក្រុម​គ្រូពេទ្យ ដែល​គេ​ត្រូវការ​ជា​ចាំបាច់​ក្នុង​ខណៈ​ពេល​នេះ​»​ ៕ (ដកស្រង់​ចេញពី Sky Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ