ក្លិប Real Madrid ផ្តល់កីឡដ្ឋានធ្វើជាកន្លែងដាក់សម្ភារៈវេជ្ជសាស្ត្រ
4 ឆ្នាំ មុន
ក្លិបអធិរាជ ស Real Madrid បានប្រកាសថានឹងផ្តល់កីឡាដ្ឋាន Santiago Bernabeu របស់ខ្លួន ដើម្បីដាក់សម្ភារៈវេជ្ជសាស្ត្រ ជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស…
ក្លិបអធិរាជ ស Real Madrid បានប្រកាសថានឹងផ្តល់កីឡាដ្ឋាន Santiago Bernabeu របស់ខ្លួន ដើម្បីដាក់សម្ភារៈវេជ្ជសាស្ត្រ ជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស Covid-19 ។
កីឡាជាច្រើនប្រភេទក្នុងរួមទាំងបាល់ទាត់ ត្រូវបានផ្អាកនៅទូទាំងពិភពលោក ក្នុងគោលបំណងដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុស Covid-19 ។ ក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ La Liga ក៏ត្រូវបានផ្អាកផងដែរ ស្របពេលដែលក្លិប Real Madrid បានអនុវត្តដោយដាក់កីឡាករទាំងអស់របស់ខ្លួន ឱ្យនៅដាច់ដោយឡែកកាលពីដើមខែមីនានេះ បន្ទាប់ពីកីឡាករម្នាក់នៅក្រុមបាល់បោះរបស់ក្លិបបានធ្វើតេស្តមានសញ្ញាវិជ្ជមាន ។
កីឡដ្ឋានដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៨១,០០០នាក់ ដែលមានឈ្មោះថា Santiago Bernabeu នឹងផ្តល់សម្រាប់ធ្វើជាកន្លែងដាក់សម្ភារៈវេជ្ជសាស្ត្រ ដែលបានបរិច្ចាគ ខណៈក្លិប Real Madrid កំពុងសម្របសម្រួលការបរិច្ចាគទៅកាន់ក្រសួងសុខាភិបាល។
ចែករំលែកព័តមាននេះ